TNAOT News

· 04-25

លោក Rick Kh ចេញមុខប្រតិកម្មឆ្លើយតបទៅកាន់ អ្នកមីងម្នាក់ រិះគន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

#NEW NEWS# #កម្សាន្ត# #អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ# #តារាខ្មែរ# #Rick Kh#

6920

នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងតែមានការប្រតិកម្មខ្លាំងទៅលើអ្នកបង្កើតមាតិកា អ្នកនាង «ចិន្តា» នៅសហរដ្ឋអាម៉េរិក ដែលបានបង្ហោះនូវវីដេអូឃ្លីបមួយ រិះគន់ជាច្រើនចំនុចដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថាអាកាសយានដ្ឋានកម្ពុជាយើង គឺតូចណាស់ បុគ្គលិកទីនោះក៏ធ្វើការយឺតយ៉ាវ ប្រព័ន្ធ System នៅចាញ់ប្រទេសដទៃឆ្ងាយណាស់។

ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះ លោក Rick Kh ក៏មិនទុកយូរចេញមុខឆ្លើយតបទៅកាន់ អ្នកមីងរូបនេះ ព្រមទាំងបានសរសេរនូវសំណេរបែបនេះថា៖ « បើដើម្បីពាក្យថា”ស្រលាញ់ខ្មែរ” សូមកុំរិះគន់ នឹងបង្កើតព័ត៌មានខុសរិះគន់ដើម្បីស្ថាបនា គឺជាការផ្ដល់នូវព័ត៌មានពិត និងពាក្យណែនាំល្អ Cambodia still love u មីង សូមធ្វើដំណើរត្រឡប់ដោយសុវត្ថិភាព»។

ក្នុងឃ្លីបវីដេអូរបស់ លោក Rick Kh នេះដែរ បានបដិសេធទាំងស្រុងលើការលើកឡើងរបស់អ្នកមីងម្នាក់នេះថា «យើងមិនអាចយកប្រទេសកម្ពុជាយើងទៅប្រៀបធៀបទៅនឹងប្រទេសមហាអំណាចផ្សេងៗបានទេ ហើយនិយាយបំភ្លើសថាជញ្ជីងនៅទីនោះស៊ីគីឡូដ៏ទៅ ៣គីឡូ គឺមិនអាចទៅរួចនោះឡើយ ហើយកម្ពុជាកំពុងតែជិតមានអាកាសយានដ្ឋានថ្មីហើយ ដូច្នេះសូមអ្នកមីងកុំនិយាយខុសការពិត ដូចដែលគាត់បានជួបប្រទះផ្ទាល់ផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)