Lina លីណា

· 2023-08-26

រឿងប្រលោមលោក រឿងបើសិនថ្ងៃស្អែកមកដល់ ភាគ៣

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

6041

លោកលី ជិតមកដល់និយាយអ្នកម៉ាក់អីន ឆាយ មកដល់ហើយគាត់និយាយអ្ហឺ! មកដល់ហើយអ្ហេ! ចូលក្នុងមក នាងក៏ចូលរួចនិយាយជម្រាបសួរលោកអ៑ុំ សំទោសថ្ងៃនេះខ្ញុំមករាងថ្ងៃបន្តិចព្រោះរវល់ជូនម៉ាក់ខ្ញុំទៅព្រលានយន្តហោះហើយនេះជាអំណោយបន្តិចបន្តួចដែលអ្នកម៉ាក់ខ្ញុំទិញផ្ញើរសង្ឃឹមថាលោកអ៑ុំអធ្យាស្រ័យផង។ ម្តាយគាត់និយាយអីន ឆាយម្តាយឯងពិតជាមានទឹកចិត្តមែនតែថ្ងៃក្រោយមិនបាច់ទិញអីមកទេ អីនឆាយនិយាយអ្នកម៉ាក់ផ្តាំឲ្យសុំទោសអ្នកទាំងពីរផងដែលមិនបានជួបផ្ទាល់ព្រោះថ្ងៃនេះរវល់ភ្លាមៗត្រូវចេញទៅក្រៅប្រទេសថ្ងៃនេះតែម្តងអញ្ចឹងហើយ ម្តាយលោកលី ជុងនិយាយទៅប្រកាន់អីឲ្យតែគាត់យល់ព្រមរឿងរៀបការពួកឯងខ្ញុំសប្បាយចិត្តណាស់ទៅហើយអីន ឆាយនិយាយចាសហើយតទៅនេះខ្ញុំសូមផ្ញើរខ្លួនផ្ញើរប្រាណដើម្បីក្លាយជាសមាជិកក្នុងផ្ទះនេះផងលោកអ៑ុំទាំងពីរបើខ្ញុំប្រព្រឹត្តអ្វីមិនគប្បីសូមអធ្យាស្រ័យផង។

ម្តាយលោកនិយាយមិនអីទេហើយចាប់ពីពេលនេះតទៅឯងជាសមាជិកម្នាក់ក្នុងគ្រួសារនេះហើយនៅហៅអ៑ុំដល់ពេលណាទៀតប្តូរចេញទៅលោកលី ជិងនិយាយមែនហើយគួរតែហៅលោកប៉ាក្មេកនិងអ្នកម៉ាក់ក្មេកទៅអីឆាយនិយាយ ខ្ញនិយាយខុសហើយ សូមគោរពលោកប៉ាក្មេកនិងអ្នកម៉ាក់ក្មេកផងហើយក៏នាំគ្នាសើច។ លី ហ៑ងនិយាយឃើញតែលោកប៉ាអ្នកម៉ាក់ចំណែកប្អូនៗវិញធ្វើជាមើលមិនឃើញម្តាយគាត់និយាយនែ៎!ឯងកំពុងនិយាយពីអីលោកលី ជុងនិយាយចង់បានអ្វីហើយឯងនាងនិយាយ ត្រូវហើយលោកប៉ាអ្នកម៉ាក់បានតែខ្ញុំនិងបងប្រុសបែរជាមិនបានលោកលី ជុងនិយាយនែ៎! ឯងចង់បានខ្លួនឯងកុំយកបងមកពាក់ព័ន្ធណា។ អីនឆាយ សើចរួចនិយាយខ្ញុំក៏មានកាដូរឲ្យឯងដែរប្អូនថ្លៃនេះពេញចិត្តទេនាងញញឹមរួចនិយាយស្អាតណាស់ហើយអីនឆាយ ក៏យកកាដូរទៅឲ្យលី ជុងរួចនិយាយនេះខ្ញុំក៏កាដូរឲ្យប្អូនថ្លៃដែរលោកនិយាយរបស់ខ្ញុំអីន ឆាយនិយាយត្រូវហើយ។ លី ហ៑ងនិយាយកាដូរដែលបងឲ្យខ្ញុំវាតិចណាស់ខ្ញុំស្មានតែកូនអ្នកមានចិត្តល្អការពិតគំរិះយ៉ាងនេះសោះ។ ម្តាយគាត់និយាយលី ហ៑ង ឯងនេះចង់មិនចេះគ្រប់គ្រាន់សោះឲ្យបុ៉ណ្ណឹងចង់បានប៉ណ្ណាទៀតលី ហ៑ងនិយាយតែអ្នកម៉ាក់ អីន ឆាយនិយាយកុំឈ្លោះគ្នាអីបើម៉ាក់មិនកំណត់ឲ្យចាយទេខ្ញុំនិងទិញច្រើនជាងនេះលី ហ៑ងនិយាយថាម៉េចគ្រាន់តែចាយលុយចាំបាច់កំណត់ដែរបើខ្ញុំជាកូនអ្នកមានដូចបងណាខ្ញុំនិងធ្វើខ្លួនឲ្យស្អាតទិញរបស់ល្អៗជាមិនខានអ្នកម៉ាក់និយាយថាមិនមែនឲ្យតែមានលុយចេះតែទិញតាមចិត្តនោះទេ ម្តាយលោកនិយាយអីន ឆាយនិយាយត្រូវហើយបើយើងមិនចេះសន្សំក៏យើងមិនមានថ្ងៃនេះដែរលី ហ៑ងនិយាយថាម៉េចលោកលី ជុងនិយាយបានហើយ ឯងនេះចង់បាននេះចង់បាននោះមិនគ្រប់សោះបងថ្លៃឯងឲ្យប៉ុណ្ណាយកប៉ុណ្ណឹងទៅនាងនិយាយមិនទាន់ដឹងអីផងការពារដល់ម្លឹងហើយ ម្តាយលោកនិយាយចាប់ពីពេលនេះទៅនាងជាបងថ្លៃឯងហើយនិយាយអ្វីឲ្យចេះឲ្យតម្លៃនាងខ្លះផង។លោកអ៑ុក សុធាមកដល់បន្ទប់គីម ស៑ូជីងនិយាយនេះហើយបន្ទប់ដែលខ្ញុំកក់បងមើលទៅមើលល្អទេ លោកនិយាយខ្ញុំប្រាប់នាងហើយថាខ្ញុំអ្វីក៏បានដែរមិនអីទេ។សុធារី មកដល់ហើយនិយាយហើយចង់ស្នាក់នៅទីប៉ុន្មានថ្ងៃទៅគីម ស៑ូជីងនិយាយនៅច្រើនថ្ងៃដែរទម្រាំលោកស្រីមកវិញកូនប្រុសនាងក៏និយាយអ្នកមីងក្រែងថានាំខ្ញុំទៅញុាំការ៉េមនោះអីគីមស៑ូជីង និយាយថាម៉េចសុចិត្រាកូនចង់ញុាំការ៉េមមែនទេអ្នកមីងនៅឈរធ្មឹងដល់ណាទៀតម៉េចមិននាំកូនខ្ញុំទៅញុាំការ៉េមទៅសុធារីនិយាយឯងថាម៉េច គីមស៑ូជីងនិយាយខ្ញុំនិយាយអ្នកមីងមិនឮទេហ្អេ! សុធារីនៅមើលមុខហើយ លោកសុធាក៏ឆាប់ទៅហើយឆាប់ត្រឡប់មកវិញសុធារីនិយាយ ប្រើនោះប្រើគីមស៑ូជីងនិយាយនៅរអ៑ូនិងទៅហើយមិនឆាប់ទៅៗពេលដែលគាត់ចេញទៅបគាត់ក្រឡេកមកក្រោយរួចនិយាយហ្ហេ!មិននឹកស្មានថាអ្នកបងប្រឹងរកលុយយ៉ាងនេះតែបងប្រុសបែរជាសុចិត្រាក៏ប៉ះដៃរួចនិយាយកាលណាបានទៅអ្នកមីងសុធារីនិយាយតោះទៅក្មួយហើយក៏ពរចេញទៅ ។ពេលចេញទៅក្រៅបានបន្តិចសុធារីលាន់មាត់ក្រែងនោះអ្នកបងមែនទេក្រែងទៅបរទេសហើយក៏អ្ហេ!ម៉េចក៏នៅទីនេះរៀបបនិងដើរទៅក៏និយាយហ្ហេ!មិនបានអ្នកបងមិនបានទៅក្រៅប្រទេសរឿងនេះត្រូវប្រាប់បងប្រុសទើបបានសុចិត្រានិយាយអ្នកមីងគិតដល់ណាខ្ញុំហៅមិនឆ្លើយសុធារីនិយាយចាំបន្តិចទៀតអម្បិញអ្នកមីងភ្លេចថាភ្លេចយកលុយមកហើយទៅវិញសិនចាំអ្នកមីងទៅយករបស់មួយនៅក្នុងបន្ទប់ សុចិត្រានិយាយម៉េចមិនខលទៅម៉ាក់ខ្ញុំទៅសុធារីនិយាយឆ្លាត ម៉េចក៏ខ្ញុំនឹកមិនឃើញរួចក៏ខលតែខលមិនចូលសោះសុធារីដើរទៅដើរមករួចនិយាយលើកទៅគីម ស៑ូជីងលើកទៅ ពេលនាងលើករួចនិយាយអ្នកមីងខលមកខ្ញុំមានការអីម៉េចមិនជូនសុចិត្រាទៅទិញការ៉េមទៅ សុធារីនិយាយគីម ស៑ូជីងអ្នកបងនាងនិយាយលោកស្រីហើយលោកស្រីយ៉ាងម៉េចខ្ញុំប្រាប់ឲ្យឆាប់និយាយទៅសិធារីនិយាយរឿងអ្នកបងទៅក្រៅប្រទេសគឺគាត់កុហក់ទេឥឡូវនេះកំពុងទៅបន្ទប់ឯងហើយនិងបងប្រុសហើយគីម ស៑ូជីងនិយាយហើយមិនឆាប់ប្រាប់ប្រញាប់នាំសុចិត្រាមកវិញគាត់និយាយតែពេលនេះគេកំពុងញុាំលោកសុធានិយាយមានរឿងអីគីម ស៑ូជីងនិយាយឆាប់ត្រឡប់ទៅវិញលោកសុធានិយាយហើយចុះសុចិត្រានិងសុធារីគីម ស៑ូជីងនិយាយខ្ញុំបានឲ្យនាំកូនយើងមកវិញហើយទៅណាគីមស៑ូ ជីងនិយាយខ្ញុំគ្មានពេលបកស្រាយប្រាប់បងទេពេលនេះដឹងត្រឹមថាលោកស្រីកំពុងមកហើយលោកសុធានិយាយថាម៉េចភ្លាមនោះទ្វារបន្ទប់ក៏បើកឡើងគីមស៑ូជីងក៏និយាយឲ្យឆាប់ឡើងលោកស្រីនិយាយឆាប់ទៅណាគីមស៑ូជីងនិយាយលោកស្រីប្រធានលោកស្រីមកវិញពីពេលណាលោកស្រីនិយាយមកនៅពេលដែរនាងនិយាយទូរស័ព្ទជាមួយសុធារីមកម្លេះសុធារីមិនទាន់បិទទូរស័ព្ទនិយាយចប់ហើយអ្នកបងដឹងរឿងអស់ហើយដាក់ទូរស័ព្ទចុះសុចិត្រាសួរអ្នកមីងមានរឿងអីសុធារីនិយាយគ្មានរឿងអីទេញុាំទៅក្មួយនិងឆាប់ត្រឡប់ទៅវិញ៕


អត្ថបទ លីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)