TNAOT News

· 04-25

ពិតជាអស្ចារ្យមែន! NASA នឹងតម្លើងប្រព័ន្ធអ៊ីធឺណេត 4G នៅលើឋានព្រះច័ន្ទ

#ឋានព្រះច័ន្ទ# #NASA# #បច្ចេកវិទ្យា# #TNAOT DIGI# #វិទ្យាសាស្ត្រ#

7616

NASA និង Nokia សហការគ្នាតម្លើងប្រព័ន្ធអ៊ីធឺណេត 4G នៅលើឋានព្រះច័ន្ទ ដើម្បីជួយដល់វត្តមានមនុស្សនៅលើភពផ្សេងទៅថ្ងៃមុខ។

រ៉ុក្កែត SpaceX គ្រោងនឹងបាញ់បង្ហោះនៅឆ្នាំនេះ ប៉ុន្ដែកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្ដែរ៉ុក្កែតនេះ នឹងដឹកឧបករណ៍ដែលត្រូវការសម្រាប់តម្លើងប្រព័ន្ធអ៊ីធឺណេត 4G ទៅកាន់ឋានព្រះច័ន្ទ ហើយបន្ទាប់ពីចុះចត គេនឹងដំឡើងឧបករណ៍នោះនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដែលវានឹងត្រូវបានគ្រប់គ្រងពីផែនដី។

លោក Walt Engelund ដែលជាអ្នកគ្រប់គ្រងរងសម្រាប់កម្មវិធីនៅនាយកដ្ឋានបេសកកម្មបច្ចេកវិទ្យាអវកាសរបស់ NASA បាននិយាយថា «បញ្ហាប្រឈមដំបូងក្នុងការតម្លើង និងដំណើរការ គឺត្រូវមានឧបករណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងលំហ ដែលបំពេញតាមតម្រូវការទំហំ ទម្ងន់ និងថាមពលសមស្រប ព្រមទាំងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយគ្មានអ្នកបច្ចេកទេស»។

បេសកកម្មនេះអាចជាមូលដ្ឋានគ្រឹះសម្រាប់អ៊ីនធឺណិតក្រៅពិភពលោក ព្រោះឧបករណ៍អេឡិចត្រូនិចផ្ទាល់ខ្លួន នឹងអាចភ្ជាប់ទៅប្រព័ន្ធនេះ ដែលអនុញ្ញាតឱ្យអាកាសយានឹកប្រើប្រាស់ស្មាតហ្វូនបាន នឹងអនុញ្ញាតឱ្យពួកគេចូលប្រើកម្មវិធី និងសេវាកម្មទាំងអស់ដែលមានដូចពួកគេកំពុងនៅលើផែនដីអញ្ចឹង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស