TA X2

· 02-28

នាយករដ្ឋមន្រ្តីឥណ្ឌា បង្ហាញខ្លួនអវកាសយានិក ៤រូបសម្រាប់បេសកកម្មមានមនុស្សលើកដំបូងទៅកាន់ទីអវកាស

#អវកាសយានិក# #បច្ចេកវិទ្យា# #បេសកកម្ម# #វិទ្យាសាស្ត្រ#

2922

នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានបង្ហាញខ្លួនអវកាសយានិកដែលនឹងរួមចំណែកក្នុងបេសកកម្មទីអវកាសមានមនុស្សប្រកបដោយមហិច្ឆិតា Gaganyaan របស់ប្រទេសមួយនេះ ។ 


 បេសកកម្ម Gaganyaan មានគោលដៅផលិតបន្ទប់យានអវកាសមនុស្សរស់នៅបាន ដែលនឹងនាំអវកាសយានិក ៣រូប ទៅកាន់គន្លងតារាវិថីស្ថិតនៅចម្ងាយ ៤០០គ.មពីផែនដី សម្រាប់រយៈពេល ៣ថ្ងៃ មុនពេលវិលត្រឡប់មកកាន់ទីសុវត្ថិភាពវិញនៅកន្លែងចុះចតគ្រោងទឹក ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ។ 

 លោក Modi បានពិនិត្យមើលកម្មវិធីហោះហើរទីអវកាសរបស់មនុស្ស និងបំពាក់ស្លាកស្លាបអវកាសយានិក ដល់អវកាសយានិកចាត់តាំងទាំង ៤រូប រួមមាន អ្នកបើកបរយន្តហោះកងកងទ័ពអាកាសឥណ្ឌា គឺលោកកាពីទែនក្រុម Prashanth Balakrishnan Nair លោកកាពីទែនក្រុម Captain Ajit Krishnan លោកកាពីទែនក្រុម Angad Pratap និងលោកកាពីទែនក្រុម Shubanshu Shukla ។ 

 អវកាសយានិកទាំង ៤រូប ទទួលបានការហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអវកាសយានិក Yuri Gagarin នៅប្រទេសរុស្ស៊ី ។ 

 ដោយឡែក ថវិកាប្រហែល ១,១ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់បេសកកម្មមួយនេះ ដែលកើតមានឡើង ក្រោយការចុះចតជាប្រវត្តិសាស្រ្តដោយជោគជ័យរបស់ទីភ្នាក់ងារអវកាសឥណ្ឌានូវយានអវកាស Chandrayaan-3 (ចន្រ្ទាយាន-៣) នៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ៕


ប្រភពពី៖ DD News

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://ddnews.gov.in/national/pm-modi-announces-names-four-member-gaganyaan-team

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)