TA X2

· 03-12

យាន SpaceX Crew-7 របស់ NASA លាទៅកាន់ «ដំណើរជីវិតផ្សងព្រេង» នៅលើស្ថានីយអវកាស

#ស្ថានីយអវកាស# #NASA# #SpaceX# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#

3109

សមាជិកទាំង ៤នាក់របស់យានអវកាស SpaceX Crew-7 បាននិយាយលាទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីថ្ងៃអាទិត្យ (ទី១០ ខែមីនា) នៅក្នុងពិធីផ្លាស់ប្តូរបញ្ជាការបញ្ចប់បេសកកម្មរយៈពេលជិត ៦ខែរបស់ពួកគេ នៅលើស្ថានីយអវកាសដែលគោចរក្នុងគន្លងតារាវិថី។


បើយោងទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា អវកាសយានិករបស់ខ្លួន គឺលោកស្រី Jasmin Moghbeli អវកាសយានិករបស់ JAXA (ទីភ្នាក់ងាររុករកអវកាសជប៉ុន) លោក Satoshi Furukawa អ្នកតារាសាស្ត្ររបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Konstantin Borisov និងអវកាសយានិករបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA លោក Andreas Mogensen នឹងនាំយកការស្រាវជ្រាវនៃការប្រែប្រួលតាមពេលវេលាមកភពផែនដី។

យានអវកាស SpaceX Dragon គ្រោងនឹងហោះចេញពីស្ថានីយអវកាស នៅម៉ោង ១១:០៥ព្រឹក (ត្រូវម៉ោង ១៥:០៥ ម៉ោងសកល) នៅថ្ងៃចន្ទ (ទី១១ ខែមីនា) នេះ ហើយមកចុះចត នៅម្ដុំឆ្នេរសមុទ្រ Florida នាថ្ងៃបន្ទាប់៕


https://www.themirror.com/news/us-news/nasa-spacex-dragon-watch-live-382518

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)