TNAOT News

· 04-19

អាជ្ញាធរខេត្តកំពត រៀបចំសាងសង់ប្រាសាទលោកយាយម៉ៅ លើភ្នំទ្វារ

#អាជ្ញាធរខេត្តកំពត# #ភ្នំទ្វារ# #សង្គម# #ប្រាសាទលោកយាយម៉ៅ# #កំពូលភ្នំទ្វារ# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ឯកឧត្តម ម៉ៅ ធនិន#

5978

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ នៅថ្ងៃទី១៨ ខែមេសា បានចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។

នៅក្នុងពិធីនោះឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ឱ្យដឹងថា នាពេលកន្លងមកប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ និងសុវត្ថិភាពតាមផ្លូវ ហើយដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើកឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះ ទើបអាជ្ញាធរខេត្តកំពតមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារវិញ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តទៀតថា នៅក្នុងគម្រោងសាងសង់ប្រាសាទថ្មីនេះ គឺមានស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត និងផ្លូវជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ដែលមានទីតាំងចំពីមុខភ្នំ ដោយរៀបជាថ្នាក់ៗសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋលក់គ្រឿងសក្ការបូជា, រៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ រៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រាសាទលោកយាយម៉ៅផងដែរ។

អភិបាលខេត្តកំពត​រូបនេះបានបញ្ជាក់ថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចឱ្យយើងមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពតផងដែរ៕សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស