Harbor Property

· 2023-09-16

រមណីយដ្ឋានមួយនៅភ្នំគូលែន មានទេសភាពថ្ងៃរៀបលិចស្អាតដូចក្នុងរឿងព្រេង

#ដើរលេង# #ពើងតាខុ# #ភ្នំគូលែន# #ដើរលេងស្រុកខ្មែរ#

10677


ខេត្តសៀមរាបជាខេត្តមួយដែលមានសក្តានុពលសម្រាប់ប្រទេសកម្ពុជាទាំងផ្នែកទេសចរ និងវប្បធម៌។ បើនិយាយអំពីផ្នែកទេសចរខេត្តសៀមរាប មិនត្រឹមមានប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែនៅមានកន្លែងទេសចរបែបធម្មជាតិជាច្រើនផងដែរ។ 


ប្រាសាទអង្គរវត្តត្រូវបានជាប់ឈ្មោះជាទីតាំងដែលមានទេសភាពមើលថ្ងៃរះ និងថ្ងៃលិចល្អបំផុតមួយ នៅក្នុងទីតាំងដទៃទៀតនៅជុំវិញពិភពលោក។ 


បើនិយាយអំពីទិដ្ឋភាពថ្ងៃលិច វិញនោះ មានទីតាំងមួយបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកទេសចរបែបផ្សងព្រេង។ ស្ថិតនៅតាមផ្លូវឡើងទៅភ្នំគូលែន ដោយមុនពេលទៅដល់ជើងភ្នំ ភ្ញៀវទេសចរនឹងឃើញស្លាកសម្គាល់ពីទីតាំង «ពើងតាខុ ឬពើងជ្រួញ» នៅខាងស្តាំដៃដែលត្រូវដើរថ្មើរជើងចម្ងាយ ៥០ ម៉ែត្រពីស្លាកបង្ហាញផ្លូវនោះ។



នៅទីនោះមានផ្ទាំងថ្មធំលយចេញពីភ្នំ ហើយថ្មទាំងនោះមានរាងជាសញ្ញាព្រួញ ដែលធ្វើឲ្យទាក់ភ្នែក អ្នកទេសចរ។ អមដោយទេសភាពខៀវស្រងាតព្រៃប្រឹក្សា ជ្រលងភ្នំដាច់ស្រយ៉ាល់ ជាមួយនឹងព​ន្លឺថ្ងៃរៀបលិចបានបង្កើតជាទិដ្ឋភាពមួយប្រៀបដូចជានៅក្នុងរឿងនិទាន។ 


ទីតាំងម្តុំនេះនាពេលបច្ចុប្បន្នគឺកាន់តែមានការទាក់ទាញដល់ភ្ញៀវទេសចរ ដែលផ្តល់នូវសុវត្ថិភាពពីសំណាក់អាជ្ញាធរ និងប្រជាការពារផងដែរ។ ភ្ញៀវទេសចរអាចស្នាក់នៅបោះតង់ និងអាំងសាច់ ជួបជុំគ្នាកំសាន្តបានយ៉ាងសប្បាយ។


​សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិថ្មី ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការ ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ៕



លោកអ្នកអាចស្វែងរកដីសម្រាប់លក់ នៅខេត្តសៀមរាប តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633










សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)