Harbor Property

· 2023-10-10

មកស្គាល់វត្តចំណាស់ៗ ទាំង ៦ ដែលជាគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង

#ដើរលេង# #វត្ត# #ខេត្តបាត់ដំបង# #ដើរលេងស្រុកខ្មែរ#

10128


បាត់ដំបង ដែលគេតែងតែហៅថា "ជង្រុកស្រូវរបស់កម្ពុជា" គឺជាខេត្តដ៏មានមន្តស្នេហ៍ និងសំបូរទៅដោយប្រវត្តិសាស្ត្រ ដែលមានទីតាំងនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តដ៏ស្រស់ស្អាតនេះ​មាន​ភាពល្បីល្បាញ​ដោយសារតែ​វាលស្រែ​ខៀវស្រងាត់ ជាតំបន់ជនបទ​ដ៏​ស្ងប់ស្ងាត់ និងមាន​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែបជាច្រើន​។ បាត់ដំបងជាតំបន់ដែលប្រមូលផ្តុំដោយស្ថាបត្យកម្មអាណានិគមបារាំងដែលត្រូវបានថែរក្សាយ៉ាងល្អ វប្បធម៌ប្រពៃណីខ្មែរ និងសិល្បៈដ៏រីកចម្រើន។

ភ្ញៀវទេសចរទៅលេងខេត្តបាត់ដំបងអាចស្វែងយល់ពីប្រាសាទបុរាណ ទេសភាពមាត់ទន្លេដ៏ទាក់ទាញ និងបទពិសោធន៍ប្លែកៗជាច្រើនដែលធ្វើឱ្យខេត្តនេះក្លាយជាត្បូងពេជ្រនៃប្រទេសកម្ពុជា ដែលផ្តល់ការរួមបញ្ចូលគ្នានូវប្រវត្តិសាស្រ្ត សិល្បៈ និងទេសភាពធម្មជាតិ។

ឆ្លៀតក្នុងឱកាសនេះ Harbor Property សូមណែនាំវត្តដ៏មានមន្តស្នេហ៍ទាំង ៦ ក្នុងខេត្តបាត់ដំបង៖


១. វត្តបាណន់

វត្តសហសម័យនេះ ស្ថិតនៅជើងភ្នំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង វត្តបាណន់ជាវត្តដែលធំជាងគេក្នុងចំណោមវត្តនៅខេត្តបាត់ដំបង មានទីតាំងស្ថិតនៅជិតជើងភ្នំ។ វត្ត​នេះ​ជា​កន្លែង​ដែល​អ្នក​ស្រុក​ចូល​ចិត្ត​ទៅ​លេង មិន​ថា​ក្នុង​ថ្ងៃធម្មតា ឬ​រដូវកាលបុណ្យទានប្រចាំឆ្នាំនោះ​ទេ។ រចនាសម្ព័ន្ធ និងបិវេនរបស់វត្តបានផ្តល់នូវបរិយាកាសបែបបុរាណ ចំនែកព្រះសង្ឃក្នុងវត្តតែងតែបង្ហាញក្តីមេត្តាករុណា សណ្តោសដល់សាធារណជនរួចផុតពីទុក្ខព្រួយ និងធ្វើឲផ្លូវចិត្តយើងស្ងប់ស្ងាត់។


(ប្រភពរូបភាព: Hello Angkor)


២.វត្តដំរីស

វត្តដំរីស ស្ថិតនៅក្នុងខេត្តបាត់ដំបង គឺជាព្រះវិហារសម្រាប់ពុទ្ធសាសនា មានទីតាំងស្ថិតនៅខាងត្បូងផ្សារធំថ្មីក្នុងក្រុង។ លក្ខណៈពិសេសមួយដែលគេស្គាល់នោះ គឺវត្តមានរូបសំណាកដំរីសចំនួនពីរនៅខាងមុខខ្លោងទ្វារ។ វត្តនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩០៤ នឹងបានបញ្ចប់ការកសាងនៅឆ្នាំ ១៩០៨ ដោយមានការឧបត្ថម្ភពីខ្សែរាជវង្ស។ វត្តដំរីសសម្រាប់ពុទ្ធសាសនា និងជាមជ្ឈមណ្ឌលសម្រាប់ការសិក្សាផងដែរ។ ផ្នែកខាងកើតនៃវិហារត្រូវបានកំណត់ថាជា 'សាកលវិទ្យាល័យពុទ្ធសាសនា' ដែលផ្តល់វគ្គសិក្សាលើមុខវិជ្ជាផ្សេងៗ រួមទាំងភាសាថៃផងដែរ។



លក្ខណៈ​ពិសេស​មួយទៀតរបស់​វត្ត​ដំរីស គឺ​មាន​រូប​បដិមា និង​ចេតិយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​បរិវេណ​នោះ។ រូបសំណាកទាំងនេះបង្ហាញពីមុខវិជ្ជាជាច្រើនដែលមានប្រភពពីទេវកថាថៃ និងខ្មែរលាយបញ្ចូលគ្នា។


៣.វត្តឯកភ្នំ

ប្រហែល ១៥ គីឡូម៉ែត្រ ពីខាងជើងនៃទីរួមខេត្តបាត់ដំបង មានវត្តឯកភ្នំ និងប្រាសាទឯកភ្នំ ជាប្រាសាទដែលបាក់បែក មានរចនាបថស្ថាបត្យកម្មស្រដៀងនឹងប្រាសាទអង្គរ។ តំបន់នេះត្រូវបានកំណត់លក្ខណៈសម្គាល់ដោយស្ពានដ៏ស្រស់ស្អាតដែលលាតសន្ធឹងតាមដងទន្លេ ជុំវិញភូមិដ៏ស្ងប់ស្ងាត់ និងផ្លូវទៅកាន់ប្រាសាទផ្សេងៗទៀត។


ជាអកុសល ដោយសារឥទ្ធិពលនៃការលួចប្លន់ និងសង្រ្គាម ទើបនៅសល់តែរូបព្រះពុទ្ធមួយចំនួនប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី វានៅតែជាកន្លែងសំខាន់សម្រាប់អ្នកធ្វើដំណើរដែលចង់សិក្សាពីប្រវត្តិសាស្រ្ត ក៏ដូចជាសិក្សាពីប្រវត្តនៃវត្តបុរាណផងដែរ។



បច្ចុប្បន្ននេះ នៅមានព្រះពុទ្ធបដិមាគង់ខ្ពស់នៅជាប់លើជញ្ជាំងប្រាសាទ ព្រះពុទ្ធបដិមាដ៏ធំដែលមានកម្ពស់ ២៨ ម៉ែត្រ។ ចំណែកឯនៅខាងបា្រសាទវិញ មានគំនូរផុសនៅលើជញ្ជាំងបានបង្កប់អត្ថន័យជាច្រើន។ នៅទីនោះមានដើមពោធិ៍១៨ ដើម ដុះព័ទ្ធជុំវិញប្រាសាទ បង្កើតអោយមានជាម្លប់យ៉ាងត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។  ប្រាសាទឯកភ្នំនេះគេសង្គេតឃើញមានចម្លាក់ក្បាច់ជាច្រើន មានភាពរស់រវើកគួរអោយចង់ទស្សនានៅសេសសល់ តាមផ្នែកមួយចំនួន ដែលឆ្លុះបញ្ចាំងពីជំនឿក្នុងលិទ្ធិព្រហ្មញ្ញសាសនា យ៉ាងជ្រាលជ្រៅទៀតផង។


៤.វត្តភ្នំសំពៅ

វត្តភ្នំសំពៅស្ថិតនៅភាគនិរតីនៃខេត្តបាត់ដំបង និងនៅលើកំពូលភ្នំសំពៅដ៏ស្រស់ស្អាត វត្តភ្នំសំពៅ គឺជាកន្លែងទាក់ទាញដ៏ល្បីមួយ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ ​លោកអ្នកអាចស្រូបយកខ្យល់បរិសុទ្ធជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៅតំបន់ស្រុកស្រែ។



ដើម្បីទៅដល់វត្តភ្នំសំពៅនៅស្ថិតលើកំពូលភ្នំ អ្នកអាចជិះម៉ូតូឌុបឡើង ឬអាចដើរឡើងជណ្តើរ ៧០០ កាំ។ នៅក្នុងបរិវេណប្រាសាទនេះមានសំណង់ផ្សេងៗគ្នាជាច្រើនអគារសំខាន់គួរអោយកត់សំគាល់ មានដំបូលរចនាបទខ្មែរដ៏ប្លែក ល្អិតល្អន់ និងរូបគំនូរជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ទេសភាពពីលើកំពូលភ្នំ គឺជាចំណុចទាក់ទាញដ៏ធំសម្រាប់ការទស្សនាវត្តបុរាណនេះ។ ចេញពីវត្ត មុនពេលអ្នកចុះទៅកាន់ផ្លូវធំ ដើរតាមកាំជណ្តើរទី ១៤៤ ចូលទៅក្នុងរូងភ្នំដ៏ជ្រៅមួយដែលមានរូបចម្លាក់សត្វប្រចៀវ និងរូបចម្លាក់ចនួនពីរ របស់ឆ្មាំកាលសម័យអង្គរដ៏គួរឱ្យចាប់អារម្មណ៍ ។


៥.វត្តកណ្តាល

ការចូលទៅលេងវត្តកណ្តាលគឺមិនមានគិតប្រាក់ទេ ហើយវត្តក៏មិនមានម៉ោងបើកជាក់លាក់ដែរ។ វត្ត​កណ្តាល​ស្ថិត​នៅ​ជិតសាលាខេត្តចាស់ ​ជា​វត្ត​ដែលមានព្រះវិហាររ​ធំ​មួយ​ដែល​មាន​ព្រះសង្ឃ​គង់​នៅ។ វត្តនេះមិនចាស់ប៉ុន្មានទេ ដែលបានបង្កើតឡើងក្នុងអំឡុងចុងសតវត្សទី១៩ ប៉ុន្តែវាមានលក្ខណៈគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលទៅអាចទៅទស្សនាដោយផ្ទាល់បាន។



វត្តកណ្តាលមានអគារចាស់ៗជាច្រើនក្នុងសល់ពីសម័យបារាំង ត្រូវបានសាងសង់តាមរចនាបថខ្មែរបុរាណ ដូចអ្នកឃើញនៅអង្គរវត្ត ហើយខ្លះទៀតត្រូវបានសាងសង់តាមរចនាបថទំនើប។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នៅ​វត្ត​កណ្តាល គឺ​មានចេតិយបុរាណ​ដ៏​ច្រើន។ ចេតិយបុរាណ​មាន​ទំហំ និង​ការ​រចនា​ខុសៗ​គ្នា ហើយ​ខ្លះ​មាន​ទំហំ​ធំ ជាមួយនិងចម្លាក់​ក្បូរក្បាច់ល្អវិចិត្រ​បំផុត​តាម​រចនាបថ​ខ្មែរ។


៦.វត្តសង្កែ

ប្រវត្តិវត្តសង្កែមិនមានបញ្ជាក់អំពីប្រវត្តិឲ្យបានលម្អិតនោះទេ មានព័ត៌មានបញ្ជាក់តិចតួចអំពីប្រភពដើម រួមទាំងកាលបរិច្ឆេទសាងសង់ផងដែរ។ វាត្រូវបានគេជឿថាជាវត្តបុរាណប្រហែលជាមានអាយុកាលជាងមួយសហសវត្សរ៍ ហើយអាចត្រូវបានសាងសង់ឡើងក្នុងពេលដំណាលគ្នាជាមួយនឹងប្រាសាទវត្តឯកភ្នំដ៏ល្បីល្បាញ ដែលមានចម្ងាយប្រហែល ១៣ គីឡូម៉ែត្រពីវត្តសង្កែ។


វត្តសង្កែ ដែល​ទំនង​ជា​ទីសក្ការៈ​សម្រាប់ព្រាហ្មសាសនា ស្ថិត​ក្នុង​បរិវេណ​នៃ​ប្រាសាទ​ពុទ្ធសាសនា​សម័យទំនើប​។ វា​ជា​រឿងធម្មតាដែលតឹកតាងបែបនេះស្ថិតនៅ​តំបន់អាស៊ីអាគ្នេយ៍ ​សម្រាប់​ព្រះវិហារពុទ្ធសាសនា​ត្រូវ​បាន​សាងសង់​នៅ​លើ​ទីតាំង​ដូចគ្នា​នឹង​ប្រាសាទហិណ្ឌូ​ពីរបុរាណ។ គួរកត់សម្គាល់ថា ព្រះពុទ្ធសាសនាមិនទាន់ក្លាយជាសាសនាផ្លូវការរបស់កម្ពុជានោះទេ រហូតដល់សតវត្សទី១៣ ហើយសម័យកាលមុននោះ ព្រះមហាក្សត្រខ្មែរភាគច្រើនក្នុងសម័យអង្គរបានប្រកាន់ខ្ជាប់នូវព្រហ្មញ្ញសាសនា។



រូបតំណាងនៅវត្តសង្កែ បង្ហាញពីនិមិត្តសញ្ញាបុរាណដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយសម័យអង្គរ ស្រដៀងនឹងរូបភាពដែលរកឃើញនៅប្រាសាទអង្គរវត្ត។ ភាពស្រស់ស្អាតប្លែកពីគេ និងទិដ្ឋភាពនៃប្រវត្តិសាស្រ្ត ប្រាកដណាស់ថានឹងនាំអារម្មណ៍ភ្ញៀវទេសចរទៅកាន់សម័យបុរាណ និងផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់៕


សូមអានអត្ថបទពាក់ព័ន្ធក្នុងខេត្តបាត់ដំបង និងវត្តអារាម៖

-អតីតអគារសាលាខេត្តបាត់ដំបងសម័យអាណានិគមបារាំង នៅតែបង្ហាញភាពទាក់ទាញដល់ភ្ញៀវទេសចរ

-៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៣

-វត្តទាំង ៦ ដែលស្អាតបំផុតនៅសៀមរាបដែលអ្នកមិនអាចរំលងបាន


លោកអ្នកអាចស្វែងរកអចលនទ្រព្យតាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)