TNAOT News
· 2023-12-14
សោកស្ដាយ! តារាសម្ដែងហុងកុង Zhou Hai Mei បានទទួលមរណភាពក្នុងវ័យ ៥៧ឆ្នាំ
#ទទួលមរណភាព# #NEW NEWS# #Zhou Hai Mei# #កម្សាន្ត# #តារាអន្តរជាតិ#
8233

មហាជនមានការតក់ស្លុតរំជួលចិត្ត និងសោកស្ដាយជាខ្លាំង នូវដំណឹងមរណភាពរបស់តារាសម្ដែងហុងកុង Zhou Hai Mei ឬ Cathy Zhou ដែលត្រូវបានគេស្គាល់ថាជាតួ Zhou Zhiruo ក្នុងរឿងភាគទូរទស្សន៍ TVB ឆ្នាំ ១៩៩៤ «The Heaven Sword And Dragon Saber » បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងវ័យ ៥៧ ឆ្នាំ ដោយសារជំងឺ(មិនបញ្ជាក់ច្បាស់ពីជំងឺ)។
ដោយនាងបានអាបដេតជាលើកចុងក្រោយនូវក្នុងពេលខួបលើកទី ៥៧ របស់នាងនៅថ្ងៃទី ៦ ខែធ្នូ ដែលនាងបានចែករំលែកវីដេអូនៅលើគណនី Douyin ដោយបង្ហាញពីការដឹងគុណចំពោះពាក្យជូនពរ បន្ទាប់ពីពេលនោះមក បាត់មុខមួយរយៈក៏លេចលឺដំណឹងនៃការស្លាប់របស់នាងតែម្ដង។
គួបញ្ជាក់ផងដែរថា តារាសម្តែងហុងកុងដ៏ល្បីល្បាញ ដែលកាលពីអតីតកាលធ្លាប់ល្បីខ្លាំងនៅអាស៊ី នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ ១៩៩០ គាត់ត្រូវបានគេចាត់ទុកថាជាតួសម្តែងរឿងដ៏ល្បីល្បាញបំផុតទាំង ១០ នៅហុងកុងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាផងដែរ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រយៈពេល ១០ថ្ងៃមកនេះ! ក្មេងទំនើងជាង ១២០នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
ក្រសួងសាធារណការ បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន

យោបល់ទាំងអស់ (0)