TNAOT News

· 2​ម៉ោង​មុន

រយៈពេល ១០ថ្ងៃមកនេះ! ក្មេងទំនើងជាង ១២០នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

832

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ គ្រប់មូលដ្ឋាន បានអនុវត្តបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៩ករណី។ 

ប្រតិបត្តិការនេះ នគរបាល បានឃាត់ខ្លួនជនសង្ស័យ១២៨នាក់បញ្ជូនទៅតុលាការ ក្នុងនោះមួយចំនួនធំត្រូវដេកចូលឆ្នាំក្នុងបន្ទប់ចម្រឹងដែកតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែតែម្ដង។ 

អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននោះ មាននៅក្នុងមូលដ្ឋានមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តស្វាយរៀង។ 

ក្នុងចំណោមករណីសរុប១០ថ្ងៃខាងលើ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបាន១៦ករណី និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨៤នាក់ ខណៈ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី កាលឆ្នាំ២០២៥ មានតែជាង១០នាក់ប៉ុណ្ណោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស