Kalliyan

· 2019-03-18

ក្រុមហ៊ុនផលិតយន្តហោះ Boeing ប្រឈមការខាតបង់ជាច្រើនក្រោយគ្រោះថ្នាក់យន្តហោះផ្ទួនៗគ្នា

0

ក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក ប៊ូអ៊ីងរបស់អាមេរិក ប្រឈមនិងការខាតបង់ជាច្រើន ក្រោយពេលយន្តហោះរបស់ក្រុមហ៊ុនជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ ក្នុងរយៈពេល៥ខែមានគ្រោះថ្នាក់ដល់ទៅពីរគ្រឿងនៃប្រភេទយន្តហោះដូចគ្នាគឺ Boeing 737 MAX 8 សម្លាប់មនុស្ស សរុបទាំងពីរលើក ដល់ទៅ ជិត៣៥០នាក់ ។

ហេតុការណ៍ខាងលើ បានធ្វើឲ្យអតិថិជនជាច្រើន អាចបោះបង់នៅប្រភេទយន្តហោះនេះ ។ មិនតែប៉ុណ្ណោះ ទីផ្សារមូលប័ត្រ(ភាគហ៊ុន) របស់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង បានធ្លាក់ចុះដល់ទៅជាង ៥ភាគរយ គឺជាការធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មាន ក្រោយមួយថ្ងៃនៃការធ្លាក់យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ។ គ្រោះថ្នាក់ខាងលើ គឺជាលើកទីពីរហើយសម្រាប់យន្តហោះ ផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ប្រភេទ Boeing 737 MAX 8 ក្នុងរយៈពេល ៥ខែកន្លងមក ដោយគ្រោះថ្នាក់មិនទាន់ដឹងពីមូលហេតុច្បាស់នោះឡើយ។

គ្រោះថ្នាក់ខាងលើធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជុំវិញពិភពលោក ដែលមានយន្តហោះ ប្រភេទ Boeing 737 MAX 8 បានផ្អាកការហោះហើរទាំងស្រុង ដើម្បីរង់ចាំលទ្ធផលថាតើយន្តហោះ Ethiopia ជួបគ្រោះថ្នាក់ដោយសារតែមូលហេតុអ្វី ។ ចំណុចទាំងនោះហើយធ្វើឲ្យទីផ្សារមូលប័ត្ររបស់ក្រុមហ៊ុនBoeing ធ្លាក់ចុះខ្លាំងបំផុត ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស