Kalliyan

· 2019-05-09

​ទូរសព្ទ​មាំ​ដូច​ដែក​របស់ Blackview តម្លៃធូរ តែធ្លាក់ពីបង្គោលអង់តែន នៅប្រើបានធម្មតា

0

ក្រុមហ៊ុន Blackview ទើបនឹងបានប្រកាសចេញស្មាតហ្វូនកំពូលធន់មួយម៉ូឌែលថ្មីទៀតគឺ BV9700Pro បន្តពីជំនាន់ BV9700 ដែលមានសមត្ថភាពអាចទប់ទល់នឹងការទម្លាក់ពីលើទីតាំងកម្ពស់ខ្ពស់។

BV9700Pro

លើសពីនេះ ស្រឡាយទូរសព្ទនេះផលិតមកជាមួយរូបរាងអំណាច ប្រភេទ Military Standard 810G ធន់ខ្លាំងសឹងតែគ្រប់លក្ខខណ្ឌពិបាកៗ សម្រាប់អ្នកធ្វើការនៅខាងក្រៅដូចជា ការងារវិស្វករ ជាដើម។ វាបំពាក់ដោយអេក្រង់ទំហំ ៥,៨ អ៊ីញ មានស្រទាប់ការពារភាពសឹងឆ្កូត Corning Gorilla ជំនាន់ទី ៤ រួមនឹងស្រទាប់ការពារ ៥ ទៀតស្របជាមួយនឹងសម្បកដ៏រឹងមាំ។

ផ្នែកកាមេរ៉ាក៏មិនណយដែរគឺខាងក្រោយភ្លោះ ១៦+៨ មេហ្គាភិចសែលអាចថតរូបព្រាលផ្ទៃក្រោយដាច់ស្អាតគួរសម។ ចំណែកខាងមុខទំហំ ១៦ មេហ្គាភិចសែល។

មុខងារ Air quality Analyzer

មុខងារ Air Quality Monitor

ចំពោះផ្នែកលក្ខណៈពិសេសខ្លាំង ដែលមាននៅខាងក្នុងទូរសព្ទនេះ គឺអាចធ្វើជាឧបករណ៍វាស់ចង្វាក់បេះដូង និងសម្ពាធឈាម។ មានមុខងារ Air quality Analyzer និង Air Pressure sensor ជាមុខងារអាចដឹងពីកម្រិតសីតុណ្ហភាពបរិយាកាសក្នុងមជ្ឃដ្ឋានជុំវិញអ្នក។

មុខងារ Night Camera

លើសពីនេះ Blackview ក៏ផលិតឧបករណ៍ភ្ជាប់ខាងក្រៅ ដែលមានតួនាទីធ្វើជា Night Camera ដូចកាំរស្មីឡេសឺទុកមើលក្នុងលក្ខខណ្ឌងងឹតខ្លាំងដូចជា ប្លុកម៉ាស៊ីនរថយន្តជាដើម។

BV9700Pro មានថាមពលថ្ម ៤៣៩០ មីលីអំពែម៉ោង ប្រើបន្ទះឈីប MediaTek Helio P70 Octa-core មានជម្រើស RAM ៦GB និងមេម៉ូរី ១២៨GB មានបច្ចេកវិទ្យាស្កេនមុខដោះសោរ និងបច្ចេកវិទ្យាសាកភ្លើងជំនាន់ ៤ ថែមទៀតផង។

ចំពោះតម្លៃពេញប្រមាណជា ៣០០ ដុល្លារដាក់ឲ្យកម្ម៉ង់ទិញនៅថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០១៩ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៣០% តាមវិបសាយ IndiaGOGO៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)