Menghak
· 2019-05-22
យុវជនចិត្តសឿង អ្នកមានគុណ ទូន្មានតិចតួច ចាក់សាំងដុតខ្លួនឯង
0
ខេត្តរតនគីរី៖ យុវជនចិត្តខ្លាំងម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួច ក៏រត់ទៅយកសាំងដុតខ្លួនឯងរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៤៨នាទីល្ងាច ថ្ងៃអង្គារម្សិលមិញ ស្ថិតនៅក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគីរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាវើយ មិម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិ-ឃុំកើតហេតុ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ក៏សុំលុយឪពុកម្តាយដើរលេង ឪពុកម្តាយបានស្តីបន្ទោសថា កូនស្រវឹងស្រាហើយ កុំដើរលេងអី ប្រយ័ត្នមានគ្រោះថ្នាក់ ។ គ្រាន់តែពាក្យទូន្មានបន្តិចបន្ទួចនេះ ធ្វើឲ្យយុវជនចិត្តសឿង បានយកប្រេងសាំងកន្លះលីត្រចាក់ពីលើដងខ្លួន ហើយដុតខ្លួនឯងតែម្តង។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពស្រុកវើនសៃ៕ អត្ថបទដោយៈ អ៊ិត តុលា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសី លាភសំណាង អាជីពការងារ និងស្នេហារបស់ម្ចាស់ឆ្នាំទាំង ៣ ក្នុងឆមាសទី ២ នៃឆ្នាំ ២០២៤
រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
កាហ្សាក់ស្ថាន ប្រកាសដាក់រដ្ឋគ្រាមានអាសន្នក្នុង១០រដ្ឋ ស្របពេលដែលមានទឹកជំនន់ខ្លាំង ដែលជាច្រើនទសវត្សរ៍មកហើយពុំធ្លាប់មាន
យោបល់ទាំងអស់ (0)