TNAOT News

· 6​ម៉ោង​មុន

CMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌថៃឈ្លានពាន

#គ្រាប់បែកចង្កោម# #ប្រទេសថៃ# #សង្គម# #អង្គភាព CMAC# #សំណល់យុទ្ធភណ្ឌ# #ព័ត៌មានសង្គម#

1432

នៅទិសខេត្តឧត្តរមានជ័យ​ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន​ ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។

ក្នុងពេលជាមួយគ្នានេះ​ មន្ត្រីCMAC ក៏បានធ្វេីការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះ​ ដោយមានសារសំខាន់មួយបានក្រេីនរំលឹកប្រជាពលរដ្ឋថា៖​ «បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោម​សំដៅសម្លាប់មិនរេីសមុខ​ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួសឬស្លាប់​ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ​!! ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ​ តាមរយៈកុំប៉ះពាល់​ ឬលេីកដាក់​ ឬជីកកកាយយក​សំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ​ ហេីយត្រូវរាយការណ៍ជាបន្ទាន់​ជូនអាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប៉ុស្តនគរបាលជាតិ​ ឬកងកម្លាំងCMACដែលនៅជិតបំផុត​ ដេីម្បីជួយអន្តរាគមន៍ជូនបងប្អូន»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស