Menghak
· 2019-03-21
បាតុកម្មប្រឆាំងការជ្រៀតជ្រែករបស់អាមេរិកទៅលើប្រទេសវេណេហ្ស៊ុយអេឡារាលដាលនៅអាមេរិក
0
ក្រុមបាតុករ បានឡោមព័ទ្ធទីតាំងក្រសួងការបរទេសវេណេហ្ស៊ុយអេឡានៅអាមេរិក ដែលក្រុមប្រឆាំងគាំទ្រដោយអាមេរិក រឹបអូសគ្រប់គ្រង។ នៅពេលនេះបាតុកម្មប្រឆាំង និង ការជ្រៀតជ្រែកដោយអាមេរិក បានកើនឡើង ស្ទើរគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ។
ក្រុមប្រឆាំងវេណេហ្ស៊ុយអេឡា បានបណ្តេញមន្ត្រីស្ថានទូត របស់រដ្ឋាភិបាល ប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូចេញពីអាគារស្ថានទូតនៅអាមេរិក ក្នុងនោះមាននៅទីក្រុងវ៉ាស៊ីនតោន និងញ៉ូវយ៉ក ហើយគ្រប់គ្រងទីតាំងទាំងនោះ។
លោក Carlos Vecchio តំណាងក្រុមប្រឆាំងវេណេហ្សុយអេឡានៅអាមេរិក បានបញ្ចាក់ថា នេះជាការជោគជ័យរបស់ក្រុមប្រឆាំង និងអ្នកគាំទ្រ ជនជាតិវេណេហ្ស៊ុយអេឡានៅអាមេរិក។ ប៉ុន្តែក្រោយការប្រកាសមិនបានប៉ុន្មាន ក្រុមប្រឆាំង ត្រូវបានពលរដ្ឋ នាំគ្នាដង្ហែរក្បួនបាតុកម្ម ប្រឆាំងនិងការជ្រៀងជ្រែករបស់អាមេរិកទៅលើទឹកដីវេណេហ្ស៊ុយអេឡាធ្វើឲ្យវិបត្តិកាន់តែតានតឹង។
ក្រៅពីពលរដ្ឋវេណេហ្ស៊ុយអេឡា ក៏មានពលរដ្ឋអាមេរិកជាច្រើន បាននាំគ្នា ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអាមេរិក ជ្រៀតជ្រេក ប្រទេសវេណេហ្ស៊ុយអេឡា គឺខុសទៅនឹងច្បាប់អន្តរជាតិ និងច្បាប់របស់អាមេរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)