Menghak
· 2019-07-30
រឿងពិតរបស់ជនជាតិខ្មែរមួយទៀតហើយត្រូវបានផលិតករអាមេរិក យកទៅផលិតភាពយន្ត
#ភាពយន្តខ្មែរ# #រឿងនិទាន និងប្រលោមលោក# #កម្សាន្ត#
0
យោងតាមការសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នាហាងកាហ្វេមួយកន្លែងនៅភ្នំពេញថ្មី ម្សិលមិញនេះរឿងជីវិតពិតរបស់ជនជាតិខ្មែរមួយទៀតហើយដែលត្រូវបានផលិតករអាមេរិកយកទៅផលិតចេញជាខ្សែភាពយន្តដោយត្រៀមនឹងបញ្ចប់ការថតនៅចុងឆ្នាំ២០១៩ ខាងមុខនេះហើយ។
ភាពយន្តខ្មែរទី២ បន្ទាប់ពីរឿង “មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ” របស់តារាហូលីវូដអ្នកនាង អែនជេលីណា ជូលី នោះមានចំណងជើងថា “ The Donut King Ted Ngoy” ជារឿងជីវិតពិតរបស់លោក តឹក ង៉ូយ ដែលបានភៀសខ្លួនពីប្រទេសកម្ពុជាទៅរស់នៅអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។
លោក តឹក ង៉ូយ ដែលជាជនជាតិខ្មែរ និងជាម្ចាស់សាច់រឿងក្នុងភាពយន្តរឿង The Donut King Ted Ngoy បានថ្លែងបញ្ជាក់ថា ក្រោយពីលោកត្រូវបាននិរទេសទៅរស់នៅសហរដ្ឋអាមេរិករួចមកខ្លួនបានបម្រើការងារនៅក្នុងហាងលក់នំដូណាត់ ហើយដោយការខិតខំប្រឹងប្រែងលោកក៍ត្រូវបានថៅកែប្រគល់តំណែងជាអ្នកគ្រប់គ្រងហាង។
ក្រោយពីក្លាយជាអ្នកគ្រប់គ្រងហាងនំដូណាត់រួចមកលោក ក៏បានប្រឹងសន្សំលុយហើយទិញបានហាងដូណាត់មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយលោកប្រើពេលតែប៉ុន្មានឆ្នាប៉ុណ្ណោះ ក៍ពង្រីកសាខាកើនដល់៧០-៨០ទីតាំង និងបានបំផុសឲ្យខ្មែរមួយបើកជំនួញលក់នំដូណាត់។ បច្ចុប្បន្ននេះហាងនំដូណាត់នៅអាមេរិកមានជនជាតិខ្មែរជាថៅកែហាងមិនក្រោម ៨០ ភាគរយនោះទេ។
ដោយសារតែភាពជោគជ័យពីមុខជំនួញខាងលើទើបធ្វើឲ្យខ្សែជីវិតតស៊ូរបស់លោក តឹក ង៉ូយ ត្រូវបានគេយកមកចងក្រងជារឿងប្រលោមលោក ដែលមានឈ្មោះ The Donut King Ted Ngoy ជាភាសាអង់គ្លេស និងជាភាសាខ្មែរ ខណៈដែលប្រលោមលោកនេះ ក្រោយពីបោះពុម្ពលក់ ក៍ទទួលបានការគាំទ្ររហូតផលិតករមួយក្រុមនៅអាមេរិកសុំសិទ្ធិផលិតជាភាពយន្ត។
មកទល់ពេលនេះ លោកថាផលិតករបរទេសបានសិក្សាទីតាំង និងដំណើរការចេញថតបាន២ហើយសម្រាប់ប្លង់លើទឹកដីអាមេរិក ដោយគ្រោងនឹងជ្រើសរើសតួពាក់ព័ន្ធ ហើយថតបញ្ចប់សាច់រឿងសម្រាប់ប្លង់នៅប្រទេសកម្ពុជានៅចុងឆ្នាំនេះ ដើម្បីឲ្យភាពយន្តទាំងមូលអាចដាក់បញ្ចាំងលើទីផ្សារអាមេរិកបាននៅដើមឆ្នាំក្រោយ។
លោកមិនទាន់ដឹងថាភាពយន្តមួយនេះ នឹងដំណើរការដាក់បញ្ចាំងនៅទីផ្សារកម្ពុជាដូចគ្នានឹងរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” ឬ យ៉ាងណានោះទេ ប៉ុន្តែយោងតាមការចចារគឺក្រោយផលិតជាភាពយន្តនឹងយកទៅបញ្ចាំងលក់សំបុត្រនៅអាមេរិក និងប្រទេសមួយចំនួន ខណៈដែលលោកប្រាប់ថា លោកដែលជាម្ចាស់សាច់រឿង ទទួលបានប្រាក់កម្រៃមួយពីលើការធ្វើអាជីវកម្មនេះ។
លោក តឹក ង៉ូយ ត្រូវបានជនជាតិអាមេរិកដាក់រហស្សនាមថា “ស្ដេចនំដូណាត់” បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលខ្សែជីវិតរបស់លោកត្រូវបានផលិតករបរទេស យកមកផលិតជាភាពយន្តខ្នាតធំ ដែលតាមគម្រោងចំណាយចន្លោះពី៥០ម៉ឺន ទៅ១លានដុល្លារអាមេរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានមនុស្ស ៣ ប្រភេទ ដែលអ្នកមិនគួរទាក់ទងជាដាច់ខាត បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់អ្នកខ្លាំងណាស់
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
ចិនរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់តំបន់ព្រំដែនជម្លោះ
(រូបភាពជាច្រើនទៀត)៖ កោះសាមសិបប្រៀបដូចជាឋានសួគ៌ទេសចរណ៍ធម្មជាតិក្នុងខេត្តក្រចេះ
យោបល់ទាំងអស់ (0)