Menghak
· 2019-06-25
ងាយៗ! លាងសម្អាតតម្រងនោមដោយគ្រាន់តែទទួលទានទានភេសជ្ជៈបែបធម្មជាតិ
#គន្លឹះថែទាំសុខភាព# #សុខភាព# #ទទួលទាន# #ភេសជ្ជៈ# #តម្រងនោម#
8
តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម គ្រប់គ្រងកម្រិតនៃសម្ពាធឈាម បន្សាបជាតិពុលសរីរាង្គខាងក្នុង បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស បញ្ចេញកាកសំណល់តាមរយៈទឹកនោម ច្រោះឈាមផលិតអ័រម៉ូននិងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម។ ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលអ្នកគួរទទួលទានដើម្បីលាងតម្រងនោម ៖
១. ទឹក
ទឹកជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតមួយដើម្បីទប់ស្កាត់ដោះស្រាយបញ្ហាតម្រងនោម។ ប្រសិនបើអ្នកមិនទទួលទានទឹកបានពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃជាប្រចាំទេនោះតម្រងនោមនឹងត្រូវធ្វើការធ្ងន់ជាងធម្មតាដល់ទៅ ២ដង។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។
២. ទឹកមើមឆៃថាវក្រហម
នោះក៏ព្រោះតែមើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុ betaine ដែលមានលក្ខណៈ
សម្បត្តិប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ calcium phosphate ក្នុងតម្រងនោម។ ទោះ
ជាយ៉ាងណាអ្នកក៏មិនគួរទទួលទានភេសជ្ជៈនេះលើសកម្រិតពេកដែរ។
៣. ទឹកក្រូចឆ្មារស្រស់លាយទឹកឃ្មុំ
អាស៊ីតស៊ីទ្រិកដែលមានក្នុងទឹកក្រូចឆ្មារជួយទប់ស្កាត់បញ្ហាគ្រួសក្នុងតម្រងនោមបានយ៉ាងប្រសើរ។ ស៊ីត្រាតដែលជាសមាសធាតុមួយនៃអាស៊ីតស៊ីទ្រិកធ្វើឱ្យទឹកនោមមិនសូវមានជាតិអាស៊ីត និងថែមទាំងអាចបំបែកក្រួសតូចៗក្នុងតម្រងនោមទៀត។ ការទទួលទានភេសជ្ជៈក្រូចទឹកឃ្មុំមិនត្រឹមតែធ្វើឱ្យអ្នកទទួលបាននូវស៊ីត្រាតគ្រប់គ្រាន់ឡើយ ប៉ុន្តែក៏ផ្ដល់ឱ្យរាងកាយនូវជាតិទឹកស្របតាមតម្រូវការដើម្បីទប់ស្កាត់ ឬកម្ចាត់ចោលនូវក្រួសផងដែរ។
៤. ទឹកខ្មេះផ្លែប៉ោម
ចូរលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ កែវ ហើយទទួលទានភេសជ្ជៈនេះជាប្រចាំនៅមុនពេលអាហារទាំង ៣ ពេលរហូតដល់អាការៈធូរស្បើយ។ អ្នកក៏អាចអនុវត្តរូបមន្តនេះម្ដង ឬ ២ ដងក្នុងមួយសប្តាហ៍ដើម្បីទប់ស្កាត់ការកកើតឡើងនូវគ្រួសក្នុងតម្រងនោម។ ទឹកខ្មេះផ្លែប៉ោមអាចជួយបំបែកគ្រួសក្នុងតម្រងនោមអោយក្លាយជាតូចរហូតអាចហូរចេញក្រៅបាននិងបន្សាបជាតិពុលផងដែរ។
៥. ទឹកដូង
ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោម និងថែមទាំងអាចបំបែកគ្រួសក្នុងតម្រនោមបានផងដែរ។ អ្វីដែលអ្នកត្រូវធ្វើដើម្បីកម្ចាត់ក្រួសក្នុងតម្រងនោម គឺគ្រាន់តែទទួលទានទឹកដូងអោយយបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ កែវក្នុងមួយថ្ងៃជាប្រចាំ ដើម្បីបង្កើនការឈឺនោមបង្ហូរគ្រួសចេញ។ ជាតិប៉ូតាស្យូមដែលមានវត្តមានក្នុងទឹកដូង ក៏អាចជួយបំបែកគ្រួសផងដែរ ដូច្នេះអ្នកអាចកម្ចាត់វាចេញពីតម្រងនោមបានយ៉ាងងាយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហ្វីលីពីន ព្រមានពីកម្រិតដ៏គ្រោះថ្នាក់នៃសីតុណ្ហភាព ដែលអាចឡើងរហូតដល់ ៥១ អង្សាសេ
ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅជិតវិមានជាតិ ប្រទេសហៃទី ក្នុងទីក្រុងព័រ អូប្រាំង
មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន
អនុវត្តន៍គន្លឹះទាំង ៦ ចំណុច ដើម្បីរស់នៅចុះសម្រុងជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់
យោបល់ទាំងអស់ (0)