TNAOT News

· 3​ម៉ោង​មុន

ចៅក្រមសម្រេចមិនឃុំខ្លួនស្រ្តីជាប្រពន្ធដែលយកដំបងវាយក្បាលប្ដីដើម្បីការពារខ្លួននោះទេ

#NEW NEWS# #សង្គម# #ខេត្តកោះកុង# #ករណីហិង្សា# #ព័ត៌មានសង្គម#

834

រឿងក្ដីករណីស្រ្តីជាប្រពន្ធបានធ្វើសកម្មភាពយកដំបងវាយក្បាលប្ដីដើម្បីការពារខ្លួន បណ្ដាលឲ្យបុរសជាប្ដីស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ត្រូវបានចៅក្រមសម្រេចមិនឃុំខ្លួន នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរបានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ច ស៊ើបសួរ ទាំងដោះបន្ទុក និងដាក់បន្ទុក ស្របតាមនីតិវិធីច្បាប់ ដោយយោងទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានា នៅក្នុងសំណុំរឿងយល់ឃើញថា ជនរងគ្រោះដែលត្រូវជាប្តីរបស់ជនត្រូវចោទជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងជា មនុស្សញៀនស្រាជាប្រចាំ ដោយរាល់ពេលស្រវឹង ជនរងគ្រោះជាប្តីតែងតែរករឿង និងប្រើអំពើហិង្សាទៅលើកូន ប្រពន្ធជា ញឹកញាប់ ថែមទាំងគំរាមសម្លាប់កូន ប្រពន្ធ ព្រមទាំងមិនឱ្យកូន ប្រពន្ធប្តឹងសមត្ថកិច្ចថែមទៀតផង ម៉្យាងទៀតជនត្រូវចោទ មានរបួសស្នាមដោយសារជនរងគ្រោះជាប្តី ជាអ្នកបង្កឡើងដោយប្រើប្រាស់ដំបងវាយទៅលើជនត្រូវចោទជាប្រពន្ធ បន្ថែម ពីនេះ ជនត្រូវចោទមានកូននៅក្នុងបន្ទុករហូតទៅដល់ ៦ នាក់ ដែលសុទ្ធសឹងតែជាអនីតិជនត្រូវការម្តាយដើម្បីចិញ្ចឹមបីបាច់ ថែរក្សាទំនុកបម្រុងមើលថែជាប្រចាំថែមទៀត។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ស្តាប់ចម្លើយសាក្សី និងការពិនិត្យរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ព្រម ទាំងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងខាងលើរួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានពិចារណា យល់ឃើញអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងផលលំបាក នៃជីវភាពនៅក្នុងគ្រួសាររបស់ជនត្រូវចោទ ហេតុនេះសម្រេច ចេញដីកាសម្រេចមិនឃុំខ្លួនលើជនត្រូវចោទ និងសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស