Channary
· 2019-05-03
ចតរថយន្តទុកកន្លែងដដែលពីក្បាលល្ងាច ព្រឹកឡើងឆោឡោបាត់រថយន្ត
0
ខេត្តកណ្តាល៖ រថយន្តហ៊ីយ៉ានដាយមួយគ្រឿង ត្រូវបានចោរលួចយកទៅបាត់ ខណៈម្ចាស់ទុកនៅកន្លែងដូចសព្វដង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៣ទៀបភ្លឺ នៅចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះជាម្ចាស់ឡានឈ្មោះ ពៀក កុយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកទឹកសុទ្ធលក់ ទីលំនៅស្នាក់នៅផ្ទះជួល ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ រថយន្តដែលបាត់បង់ ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះទម្ងន់ ២,៥ តោន ពាក់ស្លាកលេខ ភ្នំពេញ 3E-1327។

ជារៀងរាល់ល្ងាច ជនរងគ្រោះតែងតែយករថយន្តរបស់ខ្លួន មកទុកនៅកន្លែងកើតហេតុខាងលើ រួចក៏នាំប្រពន្ធរបស់ខ្លួនទៅសំរាក នៅ ចំណុចផ្ទះជួល ភូមិពញាឮ។ លុះដល់វេលាម៉ោងចន្លោះពី ៣ទៅ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ បានទៅយករថយន្តរបស់ខ្លួន ដើម្បីដឹកទឹកសុទ្ធលក់ដូចសព្វដង។ ក្រោយពេលទៅដល់កន្លែងទុករថយន្តរបស់ខ្លួនខាងលើ ស្រាប់តែបាត់ពុំឃើញរថយន្តឡើយ បង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច។
បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន បានសហការជាមួយកម្លាំងផ្នែកជំនាញ ចុះស៊ើបសួរនិងស្រាវជ្រាវ តាមនីតិវិធី៕ បូរ ធារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)