Channary
· 2019-04-29
ជនរងគ្រោះបាត់បង់ជីវិត ដោយគ្រោះធម្មជាតិ នៅឥណ្ឌូនេស៊ី កើនឡើង៣១នាក់
0
ជនរងគ្រោះបាត់បង់ជីវិត ដោយសារហេតុការណ៍គ្រោះធម្មជាតិ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានកើនឡើងរហូតដល់៣១នាក់ហើយ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ីបានផ្សាយកាលពីថ្ងៃទី២៩ ខែមេសាថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួន ទៅស្នាក់អាស្រ័យបណ្តោះអាសន្ន ក្រោមដំបូលប្រក់តង់ ជាមួយការភ័យខ្លាចពីជំងឺតង្កាត់ផ្សេងៗ ដែលអាចឆ្លងរាលដាលជាយថាហេតុ ។

មន្ត្រីប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភ្លៀងដែលបន្តធ្លាក់ខ្លាំងនេះ បង្កឲ្យបាក់ដីជាច្រើនកន្លែង និងជំនន់ទឹកភ្លៀងលិចភូមិឋានប្រជាពលរដ្ឋ ជាពិសេសនៅក្នុង ខេត្ត បេងគូលូ និងនៅភាគនិរតី ដែនកោះស៊ូម៉ាត្រា តែម្តង ។ តំបន់នេះ បានរងគ្រោះតាំងពីថ្ងៃទី២៦ និងទី២៧ ខែមេសា មកម្ល៉េះ ។ មកដល់ពេលនេះ ជនរងគ្រោះជាច្រើននាក់ បាននិងកំពុងនៅបាត់ខ្លួន ។

គ្រោះធម្មជាតិនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះដែរ ធ្វើឲ្យអគាររាប់រយខ្នងរងការខូចខាត ព្រមមួយអន្លើដោយផ្លូវថ្នល់ និងស្ពាន , ស្រុកចំនួន២ត្រូវកាត់ផ្តាច់ការចរាចរណ៍ ដោយសារការបាក់ដី ។ ប៉ុន្តែទោះបីយ៉ាងណា នៅតំបន់ខ្លះ ទឹកជំនន់បានស្រកខ្លះៗហើយផងដែរ ។

អ្នកភូមិដែលបាត់បង់ទីជម្រក ត្រូវការជួយឧបត្ថម្ភ ដូចជាតង់, ទូក, ម្ហូបអាហារ និងទឹកស្អាត ជាដើម ។ ការសងសង់ស្ពានឡើងវិញ ក៏ត្រូវការផងដែរ ។
អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបានព្រមានពីហានិភ័យ នៃជំងឺតម្កាត់ផ្សេងៗរាលដាល បើកង្វះនូវប្រភពទឹកស្អាតប្រើប្រាស់ និងបរិភោគ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
ចំនួនអ្នកស្លាប់នៅលីបង់កើនឡើងដល់ជិត៣០០ នាក់ ខណៈដែលអ៊ីស្រាអែលទាមទារឱ្យក្រុមហេសបូឡារំសាយអាវុធ
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
យោបល់ទាំងអស់ (0)