Channary
· 2019-06-04
ម្ចាស់ក្លឹប PSG គិតចង់ទិញ Leeds United ដើម្បីស្រង់ភាពល្បីល្បាញឡើងវិញ
0
ម្ចាស់ក្លឹប Paris Saint-Germain កំពុងស្ថិតក្នុងការពិភាក្សាចង់ទិញ Leeds United ដែលជាក្លឹបធ្លាប់មានភាពល្បីល្បាញខ្លាំងនៅពិភពបាល់ទាត់នៅអង់គ្លេស។

មហាសេដ្ឋីសញ្ជាតិកាតាលោកNasser Al-Khelaif ដែលជាប្រធានក្រុមហ៊ុនQatar Sports Investments គ្រោងជួបជាមួយម្ចាស់ក្លឹប Leeds លោក Andrea Radrizzan កាលពីថ្ងៃច័ន្ទម្សិលមិញ។ បុរសវ័យ៤៥ឆ្នាំបានចូលមកកាន់ PSG កាលពីឆ្នាំ២០១១ និងបានចំណាយ៣០០លានផោនទិញយក Neymar និង Kylian Mbappe។
យ៉ាងនេះក្ដីលោក Nasser កំពុងចង់ពង្រីកវិស័យមុខជំនួញលើបាល់ទាត់ ដោយងាកទៅកាន់ក្លឹបនៅអង់គ្លេសបន្តទៀត។ ពេលនេះអ្នកជំនួសរបស់កាតារូបនេះគ្រោងជួបជាមួយលោក Radrizzan និងអ្នកចាត់ការ Marcelo Bielsa ក្នុងទីក្រុង Doha ដើម្បីពិភាក្សាពីសក្ដានុពលនៃការលក់ក្លឹប។ កន្លងទៅ Nasser Al-Khelaif ក៏ធ្លាប់ចង់ទិញក្លឹប Nottingham Forest ផងដែរ។

Leeds United ធ្លាប់ជាជើងឯកលីគកំពូលរបស់អង់គ្លេស៣សម័យ និងរងជើងឯក៥ដង។ លើសពីនេះពួកគេធ្លាប់រងជើងឯក Champions League កាលពីរដូវកាល១៩៧៤-៧៥ ចាញ់ក្រុម Bayern Munich៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)