TNAOT News

· 2​ម៉ោង​មុន

លម្អិតពីករណីហិង្សាដោយចេតនា និងបានប្រើប្រាស់អាវុធមុតស្រួច ចាក់មកលើកម្លាំងនគរបាលម្នាក់ចំភ្នែកខាងស្តាំរងរបួសធ្ងន់

#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ក្មេងទំនើង#

572

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីករណី : (ហិង្សាដោយចេតនា) និងបានប្រើប្រាស់អាវុធមុតស្រួច ចាក់មកលើកម្លាំងនគរបាល ០១នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ថ

សូមបញ្ជាក់ថា: កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទីយប់ នៅចំណុចប្រគុំតន្រ្តី មួយកន្លែង ស្ថិតនៅក្នុងភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្កឡើងដោយ ឈ្មោះ ហ៊ី ណៃយី ហៅ (ឃ្នី )ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រដាប់ដោយអាវុធមុតស្រួច បានធ្វើសកម្មភាពចាក់ទៅលើ កម្លាំងនគរបាល ០១នាក់ ឈ្មោះ ម៉ាប់ សុផាត អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ត្រូវចំភ្នែកខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យនៅរាជធានីភ្នំពេញ និងបានបញ្ចូនបន្ដទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ភ្លាមៗនោះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ឈ្មោះ ហ៊ី ណៃយី ហៅ (ឃ្នី )នាំយកទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងបន្ដនីតិវិធីច្បាប់ ។

បច្ចុប្បន្នជន សង្ស័យ ឈ្មោះ ហ៊ី ណៃយី ហៅ (ឃ្នី ) ត្រូវបានឃាត់ខ្លួន តាមបទបញ្ជារបស់  ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស