TNAOT News
· 21ម៉ោងមុន
តុលាការសម្រេចឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន ចំពោះមន្រ្តីនគរបាលឈ្មោះ ទេព សុខផេងដែលបានធ្វើសកម្មភាពគប់កែវស្រាទៅលើអ្នកចាប់ទឹកកក នៅខេត្តកំពត
#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ខេត្តកំពត#
1860
យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា៖ «មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។ 
មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៏ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សំរាប់មន្ត្រីនគរបាលជាតិទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត ក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្វើរបាយការណ៏និងសំណើរទៅ ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះ ទេព សុខផេង នេះចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត» ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ព្រៃឈើសហគមន៍អូរក្រញូង នៅស្រុកសណ្តាន់ ប្រមាណជាង ៣ហិកតាត្រូវបានរងការកាប់ទន្ទ្រានជាថ្មី
ចៅក្រមសម្រេចមិនឃុំខ្លួនស្រ្តីជាប្រពន្ធដែលយកដំបងវាយក្បាលប្ដីដើម្បីការពារខ្លួននោះទេ
តម្លៃសាំងឡើងថ្លៃ ប៉ុន្តែម៉ាស៊ូតចុះថ្លៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

យោបល់ទាំងអស់ (0)