TNAOT News
· 1ម៉ោងមុន
ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់លើជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ
#តំបន់ជួរភ្នំក្រវាញ# #NEW NEWS# #ឧទ្យានជាតិ# #សង្គម# #ជនល្មើស# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
467
ការទន្រ្ទានកាន់កាប់ដីខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូនក្នុងឧទ្យានជាតិភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានក្រសួងបរិស្ថានចុះពិនិត្យនិងចាត់វិធានការច្បាប់ បន្ទាប់ពីជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្ត កោះកុង ដើម្បី៖ ១. បង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងទៅនឹងការកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់ ហើយតម្រូវឱ្យពួកគាត់រុះរើនិងចាកចេញជាបន្ទាន់ពីចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ។, ២. ត្រូវអនុវត្តច្បាប់ ក្នុងករណីមិនអនុវត្តតាមវិធានការខាងលើ។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងតំណាងអង្គការដៃគូ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានរកឃើញការកាន់កាប់ដីខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូនក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការចូលទន្ទ្រានកាន់កាប់ដី និងសាងសង់សំណង់អនាធិបតេយ្យដោយខុសច្បាប់ក្នុងតំបន់ការពាធម្មជាតិ មានខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹកប្រមាណជា១០០កន្លែង។ ការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ ជាអំពើល្មើសនឹងមាត្រា៨៥១ ត្រង់ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងKTV មួយកន្លែងដែលមានយីហោ(ភោជនីយដ្ឋានឫស្សីស្រស់) ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់
តារាចម្រៀង ភារ៉ាក់ សុំទោសជាសាធារណៈ ដែលបានពាក់ឯកសណ្ឋានកងទ័ពប្រើកាយវិកាមិនសមរម្យ បង្ហោះក្នុងបណ្ដាញសង្គម
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានលើកយកមកពិភាក្សា និងសម្រេច ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
ម្ចាស់ផ្ទះកម្ពុជា បានរៀបចំអាហារពេលល្ងាចដើម្បីជាកិត្តិយសជូនឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន

យោបល់ទាំងអស់ (0)