TNAOT News

· 4​ម៉ោង​មុន

តារាចម្រៀង ភារ៉ាក់ សុំទោសជាសាធារណៈ ដែលបានពាក់ឯកសណ្ឋានកងទ័ពប្រើកាយវិកាមិនសមរម្យ បង្ហោះក្នុងបណ្ដាញសង្គម

#តារាចម្រៀង# #Social Life# #សុំទោសជាសាធារណ:# #កម្សាន្ត# #តារាខ្មែរ#

1280

តារាចម្រៀង លោក ភារ៉ាក់ បានចេញមុខទទួលស្គាល់នៅកំហុស ព្រមទាំងបានចេញលិខិតសុំទោសជាសាធារណៈជាលាយលក្ខអក្សរ ខណៈលោកបានបង្ហោះក្នុងបណ្ដាញសង្គមមានពាក់ឯកសណ្ឋានកងទ័ពប្រើកាយវិកាមិនសមរម្យនាំឲ្យមានការប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កងទ័ព និងសន្យាមិនឲ្យកើតមានឡើងម្ដងទៀតនោះឡើយ។

ដោយក្នុងលិខិតបានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានឈ្មោះ ភួង ភារ៉ាក់ សូមធ្វើការ សុំទោសជាសាធារណៈលើកំហុសឆ្គងរបស់ខ្ញុំបាទ ដែលពាក់ឯកសណ្ឋានកងទ័ព ប្រើកាយវិការមិនសមរម្យដែលធ្វើឲ្យមានផលប៉ះពាលដល់សេចក្ដីថ្លៃថ្នូររបស់កងទ័ព ហើយបានបង្ហោះក្នុងបណ្ដាញសង្គមដូចជា Facebook TIKTOK។

 ខ្ញុំបាទដឹងពីកំហុសខុសឆ្គងដោយអចេតនា ដូច្នេះខ្ញុំសុំទោសជាសាធារណៈចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំទាំងអល់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តី រាជកាស៊ីវិល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា បន្ដែមពីនេះខ្ញុំសូមសន្យាថាមិនឲ្យមានកំហុសដូច្នេះជាលើកទី ២ទៀតឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស