TNAOT News
· 2ម៉ោងមុន
សមត្ថកិច្ចពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំ ល្មើសអនុក្រឹត្យ០៣ សរុបទឹកប្រាក់ជាង១ពាន់លានរៀល
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
601

ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
នៅក្នុងខែមេសានេះ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ សមត្ថកិច្ចមូលដ្ឋានបានបើកយុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត សរុប២ ៦៩៦ទីតាំង មានមនុស្សពាក់ព័ន្ធ២១ ២៥៩នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មាន១ ០៤៥ទីតាំង តាកែវ មាន១ ១០៨ទីតាំង ក្រចេះ មាន៣៤៥ទីតាំង ព្រះសីហនុ មាន៨៣ទីតាំង បន្ទាយមានជ័យ មាន៥៦ទីតាំង កំពង់ចាម មាន៣៧ទីតាំង មណ្ឌលគិរី មាន១២ទីតាំង ឧត្តរមានជ័យមាន៥ទីតាំង កណ្ដាល មាន៣ទីតាំង រតនគិរី មាន១ទីតាំង និងខេត្តសៀមរាប មាន១ទីតាំង។ 
បើតាមរបាយការណ៍ ការផាកពិន័យនេះ បែងចែកជាពីរផ្នែកធំៗ រួមមាន ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់) ដោយករណីនេះ សមត្ថកិច្ចផាកពិន័យបានទឹកប្រាក់១ពាន់ ៧២០លានរៀល ក្នុងនោះ នៅភ្នំពេញមាន៩៥៦លានរៀល ព្រះសីហនុមាន៦៦៨លានរៀល កណ្តាលមាន៦០លានរៀល មណ្ឌលគិរីមាន២០លានរៀល និងខេត្តសៀមរាប មាន១៦លានរៀល។ ចំណែក ទី២ គឺការផាកពិន័យលើការគ្រប់គ្រងប្រព័ន្ធសន្តិសុខ ទទួលបានទឹកប្រាក់ពិន័យចំនួន ២៤លានរៀល រួមមាន ខេត្តមណ្ឌលគិរី ៤០០.០០០រៀល និងខេត្តកណ្តាល ២៣.៦០០.០០០រៀល។
ទីតាំងស្នាក់នៅប្រមូលផ្តុំ គឺសំដៅទៅលើ ទីសំណាក់ប្រមូលផ្តុំ ឬលំនៅឋានប្រមូលផ្តុំ រួមមាន បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ដីសម្បទានសេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ អន្តេវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារកំព្រាជាដើម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងនាមជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងអនុក្រឹត្យលេខ ០៣ មិនមែនធ្វើឡើងត្រឹមតែជាយុទ្ធនាការមួយគ្រានោះទេ ប៉ុន្តែគឺជាកិច្ចការងារអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានហ្មត់ចត់ ពិសេសរួមចំណែកបោសសម្អាត និងលុបបំបាត់ឱ្យអស់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្ពុជា ប្រកាសដាក់ឱ្យដំណើរការនូវ កម្មវិធីស្វែងរកទីតាំងថតសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិ
ខណៈនេះមានករណីអគ្គិភ័យមួយបានឆាបឆេះការ៉ាស់ទ្បានមួយកន្លែង នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
ចៅក្រមសម្រេចមិនឃុំខ្លួនស្រ្តីជាប្រពន្ធដែលយកដំបងវាយក្បាលប្ដីដើម្បីការពារខ្លួននោះទេ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស

យោបល់ទាំងអស់ (0)