Chuon

· 18​ម៉ោង​មុន

កម្ពុជា ប្រកាសដាក់ឱ្យដំណើរការនូវ កម្មវិធីស្វែងរកទីតាំងថតសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិ

#ប្រទេសកម្ពុជា# #ខ្សែភាពយន្ត# #ភាពយន្តអន្តរជាតិអាស៊ាន# #NEW NEWS# #ផលិតករ# #សង្គម# #ព័ត៌មានសង្គម#

347

ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) បានដាក់ឱ្យដំណើរការនូវ «កម្មវិធីស្វែងរកទីតាំងថត» ដែលជាគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រមួយ រៀបចំឡើងដើម្បីគាំទ្រដល់ផលិតកម្មកម្រិតសកល រួមមាន៖ ភាពយន្ត កម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ និងវិស័យពាណិជ្ជកម្ម ដោយជួយសម្រួលដល់ក្រុមការងារផលិតកម្ម ក្នុងការចុះមកពិសោធ និងស្វែងយល់ផ្ទាល់ពីសក្ដានុពលនៃទីតាំងថតភាពយន្តនៅក្នុងប្រទេសកម្ពុជា។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ CTB នឹងផ្តល់ការគាំទ្រដល់ផលិតករភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង និងអ្នកគ្រប់គ្រងទីតាំងថតសម្រាប់ការចំណាយលើការស្នាក់នៅ និងធ្វើដំណើរក្នុងស្រុករយៈពេលរហូតដល់ ៥ ថ្ងៃ ក្នុងអំឡុងពេលដំណាក់កាលស្វែងរកទីតាំងថត។

ការគាំទ្រនេះរួមមាន ការស្នាក់នៅ, ការដឹកជញ្ជូនតាមផ្លូវគោក, សេវាអ្នកសម្របសម្រួល ឬមគ្គុទ្ទេសក៍, ការសុំលិខិតអនុញ្ញាតផ្សេងៗ និងថ្លៃសំបុត្រចូលទស្សនាតាមឧទ្យានជាតិ និងរមណីយដ្ឋានបេតិកភណ្ឌនានាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស