Kalliyan

· 6​ម៉ោង​មុន

រដ្ឋមន្រ្តីវប្បធម៌ និងការពារជាតិថៃ បានរៀបចំពិធីបួងសួងយ៉ាងធំនៅមុខ «ប្រាសាទតាក្របី» ដែលឈ្លានពានខុសច្បាប់ពីកម្ពុជា

#ប្រទេសកម្ពុជា# #ប្រទេសថៃ# #ឈ្លានពាន# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #ប្រាសាទតាក្របី# #សង្គម# #ព័ត៌មានសង្គម#

83

រដ្ឋមន្រ្តីវប្បធម៌ និងរដ្ឋមន្រ្តីការពារជាតិថៃ បានរៀបចំពិធីបួងសួងយ៉ាងធំនៅមុខ «ប្រាសាទតាក្របី» និងភ្នំ៣៥០ ដែលនៅប្រសាទតាក្របី ថៃ បានរៀបចំពិធីសាសនា និងមានការសម្តែងរបាំ គោលដៅគឺប្រែក្លាយប្រាសាទតាក្របី ឲ្យក្លាយជាតំបន់ទេសចរណ៍ និងរៀបចំឲ្យទៅជាតំបន់សម្រាប់សិក្សាស្រាចជ្រាវរបស់ប្រទេសថៃ ក្រោយវាយកម្ទេច និងឈ្លានពានដណ្តើមគ្រប់គ្រងបានដោយខុសច្បាប់ពីកម្ពុជា។

ខណៈពេលដែល នៅភ្នំ៣៥០ រដ្ឋមន្ត្រីទាំងពីររបស់ប្រទេសថៃ បានឡើងទៅពិនិត្យមើលស្ថានភាពភូមិសាស្រ្ត និងការគ្រប់គ្រងលើតំបន់នោះ។ ខណៈថៃ នៅបន្តសំញែងអះអាងភាពជាម្ចាស់ស្របច្បាប់ រួមទាំងមានគម្រោងក្នុងការជួសជុលប្រាសាទឡើងវិញឲ្យស្របតាមបទដ្ឋានអន្តរជាតិ ដែលត្រូវតាមស្តង់ដារអាចឲ្យទេសចរចូលទៅទស្សនាបាន ដើម្បីប្រែក្រឡៃថាជារបស់ខ្លួនស្របច្បាប់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ យោធាថៃ បានបាញ់បំផ្លាញប្រាសាទតាក្របី ដោយប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិល និងបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក ខណៈអំពើនេះត្រូវបានប្រកាសថ្កោលទោសដោយរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ថាជាអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស

"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

ក្រសួងវប្បធម៌បន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា

គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្ញើលិខិតទៅសារព័ត៌មាន WSJ ឱ្យចេញការកែតម្រូវ ឬការបំភ្លឺ ដែលប្រើពាក្យ “Scambodia”

ប៉ាគីស្ថានជំរុញការរៀបចំសម្រាប់កិច្ចចរចាអ៊ីរ៉ង់-អាម៉េរិក ទោះបីជាការចូលរួមរបស់ទីក្រុងតេអេរ៉ង់មិនទាន់ច្បាស់លាស់ក៏ដោយ