TNAOT News

· 04-22

ចក្រភពអង់គ្លេសអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់ថ្នាំជក់សម្រាប់អ្នកដែលកើតក្រោយឆ្នាំ ២០០៨

#NEW NEWS# #ចក្រភពអង់គ្លេស# #ព័ត៌មាន# #ហាមឃាត់# #ថ្នាំជក់# #ព័ត៍មានអន្តរជាតិ#

1928

ថ្មីៗនេះសភាចក្រភពអង់គ្លេសបានអនុម័តច្បាប់ថ្នាំជក់ និងបារីអេឡិចត្រូនិច ដោយហាមឃាត់ការលក់បារីដល់កុមារអាយុ ១៧ ឆ្នាំ និងក្រោមនេះមិនឱ្យទិញបារី។ សេចក្តីព្រាងច្បាប់ស្តីពីថ្នាំជក់ និងបារីអេឡិចត្រូនិចមានគោលបំណងបញ្ឈប់អ្នកដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ពីការជក់បារី។រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Wes Streeting បានហៅរឿងនេះថាជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់សុខភាពជាតិ ដែលនឹងនាំទៅរកជំនាន់ដំបូងដែលគ្មានផ្សែងបារី ដែលត្រូវបានការពារពីការញៀន និងគ្រោះថ្នាក់ពេញមួយជីវិត។ នៅពេលដែលច្បាប់នេះ បានទទួលរាជក្រឹត្យពីព្រះមហាក្សត្រ នោះរាជរដ្ឋាភិបាលនឹងអាចអនុវត្តច្បាប់នេះយ៉ាងទូលំទូលាយ ក្នុងការហាមឃាត់ការជក់បារីនៅទីសាធារណៈ ដូចជា សួនកុមារ តំបន់នៅខាងក្រៅសាលារៀន និងមន្ទីរពេទ្យ។ ល។

សេចក្តីព្រាងច្បាប់នេះគឺជាផ្នែកមួយនៃការជំរុញដើម្បីបង្កើនវិធានការសុខភាពបង្ការ និងបន្ធូរបន្ថយសម្ពាធរយៈពេលវែងលើសេវាសុខភាពជាតិ (NHS) ដែលផ្តល់មូលនិធិដោយរដ្ឋរបស់ចក្រភពអង់គ្លេស។ គួរបញ្ជាក់ផងដែរថា ការជក់បារីនៅប្រទេសអង់គ្លេសបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៧៥,០០០នាក់ក្នុងមួយឆ្នាំដោយសារជំងឺដូចជាជំងឺមហារីកសួត ជំងឺបេះដូង ជំងឺស្ទះសួតរ៉ាំរ៉ៃ និងជំងឺដាច់សរសៃឈាមខួរក្បាល៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស