TNAOT News
· 4ម៉ោងមុន
អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង Online Scams ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់
#ខេត្តព្រះសីហនុ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #Online Scams#
1102
ក្នុងកិច្ចប្រតិបត្តិការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsជាបន្តបន្ទាប់។ 
យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន ៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប ១៧កន្លែង។ កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន ទីតាំងទី១៖ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរសព្ទដៃ ៣៨គ្រឿង។
ទីតាំងទី២៖ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦នាក់ រួមជាមួយសម្ភារៈសង្ស័យជាច្រើនរួមមាន កុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង និងទីតាំងទី៣៖ នៅផ្ទះវីឡាជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣គ្រឿង ព្រមទាំងទូរសព្ទដៃ ៧គ្រឿង។
បច្ចុប្បន្ន មនុស្សសរុបចំនួន ៤៥នាក់ និងវត្ថុតាងជាសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំងហើយ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខឹងខុសខឹងខាត! ប្តីផឹកស្រវឹង ពូកែរករឿងពេក ប្រពន្ធខឹងទាញឈើជ្រុងវ៉ៃប្ដីចំក្បាលបណ្តាលឲ្យស្លាប់
គណៈកម្មាធិការវិនិយោគកម្ពុជាពិនិត្យដើម្បីអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកការវិនិយោគបន្ថែម ទុនវិនិយោគ ៤៩០លានដុល្លារ
បទពិសេស៖ បទពិសោធន៍ស៊ីជម្រៅរយៈពេល ១០ ម៉ោងរបស់លោក តូ ឡាំ តាមរថភ្លើងល្បឿនលឿនប្រទេសចិន
លោក តូ ឡាំ អញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ី៖ លោកជឿជាក់យ៉ាងមុតមាំថា មិត្តភាពវៀតណាម-ចិននឹងបន្តទទួលបានផ្លែផ្កា

យោបល់ទាំងអស់ (0)