TNAOT News

· 23​ម៉ោង​មុន

កម្លាំងជំនាញសហការឃាត់ចាប់រថយន្តដឹកឈើខុសច្បាប់បាន ១គ្រឿង នៅស្រុករវៀង

#កម្លាំងជំនាញ# #ព្រៃឈើ# #NEW NEWS# #ជម្រកសត្វព្រៃ# #សង្គម# #ឈើខុសច្បាប់# #ព័ត៌មានសង្គម#

1783

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ក្រោមការសហការយ៉ាងស្អិតរមួត រវាងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ ព្រៃ​ទ្បង់-បឹងពែរ និងលោក តាន់ គីមសួរ។

បន្ទាប់ពីទទួលបានការរាយការណ៍​ពី លោក តាន់ គីមសួរ ភ្លាម លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ស្នើកំលាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថានបានធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាក សាំយ៉ុង ចំនួន ១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញប្រៀប ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។

​ទីតាំងបង្ក្រាប ស្ថិតនៅចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទាំងអស់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស