TNAOT News

· 04-22

នរគបាលស្រុករវៀង ឃាត់ជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុកដឹកជញ្ជូនជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសាធាតុញៀន

#NEW NEWS# #ខេត្តព្រះវិហារ# #សង្គម# #ករណីគ្រឿងញៀន# #ព័ត៌មានសង្គម#

2059

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ ចុះល្បាតនៅក្នុង ភូមិសាស្ត្រភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បានបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តនៅចំណុចចំការរបស់ឈ្មោះ រស់ សារ៉េន ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យចំនួន ០៤នាក់ ស្រី ០១នាក់មានដូចខាងក្រោម។

១- ឈ្មោះសន ចាន់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

២• ឈ្មោះ អូន សុខ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ

៣• ឈ្មោះ មុន តាន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ

រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ

៤•ឈ្មោះ ទ្បៃ ពន្លក ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ។

វត្ថុតាងនឹងសម្ភារៈចាប់យករួមមាន៖ ១. ក្រាមពណ៍សថ្លាបរ ភេទមេតំហ្វេតាមីន (ICE) ទម្ងន់១១៩,៥១ក្រាម។ ២.​ ម៉ូតូ ០១គ្រឿង។ ៣. ទូរសព្ទដៃចំនួន០៤គ្រឿង។ ៤. សម្ភារៈប្រើប្រាស់គ្រឿងញៀនចំនួន។

បច្ចុប្បន្នជនសង្ស័យទង០៤នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជួនទៅអយ្យការសាលាបំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស