TNAOT News
· 8ម៉ោងមុន
ក្រសួងអប់រំ គ្រោងរៀបចំព្រឹត្តការណ៍«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្នុងការលើកកម្ពស់ការអាន និងសិក្សាអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ
#វ៉ាត់ ចំរើន# #TNAOT SPORT# #កីឡា# #កីឡាជាតិ# #កីឡារត់ប្រណាំង#
1726
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គ្រោងនឹងរៀបចំព្រឹត្តការណ៍ «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ និងកោះនរា។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាយុទ្ធនាការផ្សព្វផ្សាយដំបូងមួយនៅកម្ពុជា ដែលផ្តួចផ្តើមដោយគ្រឹះស្ថានអម្រឹត ដោយមានគោលបំណងសំខាន់៣ រួមមាន៖ ១) ការចូលរួមលើកកម្ពស់វិស័យអប់រំ ២) ការផ្សព្វផ្សាយវប្បធម៌អាន និងការលើកស្ទួយការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ តាមរយៈសារមន្ទីរ ស.ស.រ។
ឯកឧត្តមបានបន្ថែមថា យុទ្ធនាការនេះបង្ហាញពីចក្ខុវិស័យរួមដ៏មានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិឱ្យមានភាពចីរភាព។ ព្រមទាំងអំពាវនាវឱ្យសាធារណៈជនចូលរួមគាំទ្រយ៉ាងសកម្ម ដើម្បីបង្កើតទម្លាប់អាន និងបំផុសវប្បធម៌អានឱ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
លោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានលើកឡើងថា សារមន្ទីរនេះមិនត្រឹមតែជាកន្លែងអភិរក្សបេតិកភណ្ឌទេ ប៉ុន្តែជាគ្រឹះស្ថានអប់រំមួយសំខាន់ ដែលផ្តោតលើការចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងរបស់យុវជន។ លោកបានបញ្ជាក់ថា ការចូលរួមជាមួយគម្រោងនេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហការជាមួយវិស័យធនាគារ និងអប់រំ ដើម្បីលើកកម្ពស់ចំណេះដឹងសេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ ក្នុងចំណោមយុវជនជំនាន់ក្រោយ។
ជាមួយគ្នានេះ លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានឲ្យដឹងថា កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពកីឡាដើម្បីលើកកម្ពស់ការអានប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាធំមួយសម្រាប់អង្គភាពពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អ្នកនិពន្ធ និងសហគមន៍ ចូលរួមផ្សព្វផ្សាយតម្លៃនៃការអានឱ្យទូលំទូលាយ។
លោកបន្ថែមថា ថវិកាដែលប្រមូលបានពីការចុះឈ្មោះ និងការឧបត្ថម្ភបន្ថែមពីអម្រឹត នឹងត្រូវយកទៅគាំទ្រការរៀបចំទិវាជាតិអំណាន និងពិព័រណ៍សៀវភៅថ្នាក់ជាតិ ព្រមទាំងរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សប្រមាណ ១ ម៉ឺននាក់ ពីបណ្តាខេត្តនានា មកទស្សនាសារមន្ទីរ ស.ស.រ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអាននៅតាមតំបន់ផ្សេងៗទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និង ឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា
ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣៥ខ្នង រងការខូតខាត និងនុស្ស ៦នាក់ រងរបួស នៅខេត្តកំពង់ឆ្នាំង
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
សមត្ថកិច្ចអធិការខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបាន ០១នាក់បន្ថែមទៀតហេីយ ក្រុមយុវជនជើងខ្លាំងដែលដេញវាយរថយន្ត ០១គ្រឿង ម៉ាកអាវតា០៧ ស៊េរីឆ្នាំ២០២៥ កាលអំឡុងថ្ងៃចូលឆ្នាំ

យោបល់ទាំងអស់ (0)