TNAOT News

· 10​ម៉ោង​មុន

អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពលរដ្ឋមកកម្សាន្តជាង១៧០ ០០០ នាក់

#អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

1598

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦ ប្រជាពលរដ្ឋច្រើនកុះករចូលកម្សាន្តក្នុងបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា បន្ថែមលើការបើកសាកល្បងក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ក៏ជាមូលដ្ឋានដែលក្រុមការងារយកធ្វើការវាយតម្លៃ ដើម្បីធ្វើការរៀបចំការងារមួយចំនួនបន្ថែម រួមទាំងការងារហេដ្ឋារចនាសម្ព័ន្ធ ការដាំដើមឈើ ។ល។ ក្នុងគោលដៅធ្វើឲ្យបរិស្ថានបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាន់តែប្រសើឡើង សម្រាប់បើកជូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តនិងហាត់ប្រាណប្រចាំថ្ងៃនៅពេលឆាប់ៗខាងមុខ តាមគោលការណ៍ដែលសម្តេចធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋ គឺមិនលក់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្រុមហ៊ុនឯកជនណានោះទេ ហើយរក្សាទុក្ខជាទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រើប្រាស់ក្នុងគោលបំណងពីរគឺ: ១) ជាព្រលានយន្តហោះបម្រុង និង ២) ជាទីកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅបានចូលកម្សាន្ត និងហាត់កីឡា។ 

អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ដែលត្រូវបានដាក់ឱ្យចូលលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ អមជាមួយនឹងការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់បងប្អូនមហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់ អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើនដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំទីតាំងនេះ កែប្រែពីកន្លែងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក និងបម្រើដល់គ្រប់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបំពេញសេចក្តីត្រូវការ និងបេសកកម្មរបស់ខ្លួនបានយ៉ាងសកម្ម និងជាច្រើនឆ្នាំកន្លងទៅ ក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។ 

ជាមួយគ្នានេះ ទីតាំងនេះ ក៏នឹងក្លាយជាទីតាំងបម្រើដល់កិច្ចប្រជុំ ការប្រគំតន្ត្រី សម្រាប់ដល់វិស័យឯកជនក្នុងការផ្តល់ការកម្សាន្ត ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៅថ្ងៃមុខផងដែរ។

សម្តេចធបតី ហ៊ុន ម៉ាណែត បានអរគុណដល់ក្រុមការងារដែលពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលបានរៀបចំសហការ និងបើកដំណើរការជូនដល់បងប្អូនប្រជាជនខ្មែរយើងចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល០៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ ១៧០,០០០ នាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស