TNAOT News
· 12ម៉ោងមុន
ព្រះនាង នរោត្តម ជេនណា មានមោទកភាព ចំពោះការសម្ដែងដល់អស្ចារ្យរបស់ អ្នកនាង ទេព បូព្រឹក្ស និងលោក G Devith លើកឆាកអន្តរជាតិ
#Social Life# #ព្រះនាង នរោត្ដម ជេនណា# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#
1784
ព្រះនាង នរោត្តម ជេនណា បង្ហាញព្រះទ័យរំភើប និងមានមោទកភាពយ៉ាងខ្លាំង ចំពោះតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស និងលោក G Devith ដែលបាននាំយកនូវទស្សនីយភាពដ៏អស្ចារ្យបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ រួមបញ្ជូលជាមួយសម័យ នៅលើកឆាកអន្តរជាតិ ក្នុងប្រទេសហ្វីលីពីន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាចម្រុះជាតិសាសន៍ ជាពិសេសគឺបានធ្វើឲ្យគ្រប់គ្នាបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ខ្មែរ។
នេះបើយោងតាមសំណេររបស់ ព្រះនាង ជេនណា លើកឡើងដូចនេះថា៖ « ខ្ញុំពិតជារំភើប និងមានមោទកភាពណាស់ ចំពោះការសម្ដែងដ៏អស្ចារ្យរបស់បងទាំងពីរ G-Devith Tep Boprek ពិតជាសិល្បករ សិល្បការិនីកំពូលនៃកម្ពុជា ដែលបាននាំយកព្រលឹងវប្បធម៌ខ្មែរ ទៅរះយ៉ាងចិញ្ចាំងចិញ្ចាចលើឆាកអន្ដរជាតិASEAN-Korea Music Festival 2026 ROUNDក្នុងប្រទេសហ្វីលីពីន មិនថានៅក្នុងស្រុក ឬនៅក្រៅប្រទេស បងទាំងពីរតែងតែរំលេច និងលើកបង្ហាញពីសិល្បៈខ្មែរជានិច្ចលើការសម្ដែង ជាពិសេស នៅលើម៉ូដសម្លៀកនីមួយៗ ហើយខ្ញុំសង្ឃឹមថា បងៗទាំងពីរ មានឱកាសកាន់តែច្រើនបន្តទៀត ក្នុងការផ្សព្វផ្សាយពីវប្បធម៌ជាតិ ទៅកាន់បរទេស»។
សូមបញ្ជាក់ផងដែរថា នេះជាលើក ទី២ហើយ ដែលអ្នកនាង ទេព បូព្រឹក្ស និងលោក G Devith បានក្ដោបក្ដាប់ឱកាសទៅសម្ដែងលើកឆាកអន្តរជាតិ ជាពិសេសតារាចម្រៀងគូនេះមិនដែលភ្លេចសោះឡើយនៅការនាំយកនៅវប្បធម៌ខ្មែរទៅបង្ហាញ ដែលនេះជាឆន្ទៈមួយក្នុងការចូលថែរក្សាការពារ និងជួយផ្សព្វផ្សាយផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
អណ្តើកសមុទ្រមួយក្បាលត្រូវបានលែងចូលសមុទ្រវិញ បន្ទាប់ពីជាប់ខ្សែលបអ្នកនេសាទនៅកោះពោធិ៍
១០ថ្ងៃមកនេះ រាប់ទាំងថ្ងៃចូលឆ្នាំ មានអ្នកដំណើរ ៥០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
សមត្ថកិច្ចអធិការខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបាន ០១នាក់បន្ថែមទៀតហេីយ ក្រុមយុវជនជើងខ្លាំងដែលដេញវាយរថយន្ត ០១គ្រឿង ម៉ាកអាវតា០៧ ស៊េរីឆ្នាំ២០២៥ កាលអំឡុងថ្ងៃចូលឆ្នាំ

យោបល់ទាំងអស់ (0)