TNAOT News
· 12ម៉ោងមុន
ដឹងការពិតហើយ! បុរសដែលគំរាមរកវាយទៅលើជនបរទេស នៅក្បែររបងវត្តឧណ្ណាលោម គឺជាជនអនាថា
#សង្គម# #ជនអនាថា# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ជនបរទេស#
1826
ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាសាធារណៈ មានបុរសម្នាក់បានប្រើសម្ដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះlive រូបភាពវីដេអូ ហើយគាត់គ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះត្រូវបានជនបរទេសនោះយកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។
នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ត្រូវបាននគរបាលខណ្ឌដូនពេញ ចុះធ្វើការស្រាវជ្រាវបន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរទីតាំង កើតហេតុផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការស្រាវជ្រាវបុរសដែល ឈ្លោះនិងរកវាយ ទៅលើជនបរទេស ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។
កាលពីថ្ងៃកើតហេតុ មានសប្បុរសជន មកចែកអំណោយ ដល់អ្នកធាក់ស៉ីក្លូ ហើយជននោះ ក៏បាននៅជិតទីនោះសុំអំណោយដែរ ហើយ ស្រាប់តែមានជនបរទេសដើរមក live វីដេអូ និយាយទៅកាន់បុរសនោះក្នុងគោលបំណងល្អ តែបុរសនោះបានប្រើពាក្យសំដីមិនសមរម្យនិងគំរាមរកវាយទៅលើជនបរទេសថាកុំlive ។
ករណីនេះកម្លាំងនគរបាល និងបន្តស្រាវជ្រាវរកបុរសនោះ នាំមកសួរនាំ ដើម្បីអនុវត្តតាមជំនាញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា

យោបល់ទាំងអស់ (0)