TNAOT News
· 7ម៉ោងមុន
១០ថ្ងៃមកនេះ រាប់ទាំងថ្ងៃចូលឆ្នាំ មានអ្នកដំណើរ ៥០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1620
ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរងរបួសធ្ងន់ស្រាល១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
សម្រាប់ចន្លោះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា បើតាមលោក ទូច សុឃៈ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល៤៥នាក់ ធៀបឆ្នាំ២០២៥ ថយចុះ៣ករណី អ្នកស្លាប់ថយចុះ៩នាក់ និងរបួសថយចុះ២នាក់។ 
អ្នកនាំពាក្យរងបានឱ្យដឹងថា សម្រាប់ករណី១០ថ្ងៃចុងក្រោយនេះ មូលហេតុបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)