TNAOT News

· 3​ម៉ោង​មុន

គ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ វាយប្រហារភាគខាងជើងកោះស៊ូម៉ាត្រា តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ

#NEW NEWS# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #កោះស៊ូម៉ាត្រា# #វាយប្រហារ# #ព័ត៍មានអន្តរជាតិ#

1094

គ្រោះរញ្ជួយដីកម្រិតមធ្យម ៥.៩ រ៉ិចទ័របានវាយប្រហារភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី នៅម៉ោង ៤:០៦ ព្រឹកថ្ងៃអាទិត្យ (ថ្ងៃទី ១៩ ខែមេសា)បណ្តាលឲ្យតំបន់នេះរង្គោះរង្គើ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បាននិយាយថា  គ្រោះរញ្ជួយដីនេះ ដែលមានជម្រៅ ១៨ គីឡូម៉ែត្រ បានកើតឡើងនៅចម្ងាយ ៦៧ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Nias ប្រទេសឥណ្ឌូណេស៊ីបានកើតឡើងនៅម៉ោងប្រហែល ៤:០៦ ព្រឹក ម៉ោងក្នុងស្រុក ដោយគ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតរចនាសម្ព័ន្ធរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ផងដែរថា ភាគខាងជើងកោះស៊ូម៉ាត្រាស្ថិតនៅលើខ្សែក្រវាត់ភ្លើងដែលមានសកម្មភាពរញ្ជួយដី ជាកន្លែងដែលបន្ទះតិចតូនិចជារឿយៗផ្លាស់ទី ដែលនាំឱ្យមានព្រឹត្តិការណ៍បែបនេះ។ ទោះជាយ៉ាងណា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិណាមួយត្រូវបានចេញទេ។ អាជ្ញាធរកំពុងតាមដានការរញ្ជួយដីជាបន្តបន្ទាប់ ដោយជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)