TNAOT News

· 11​ម៉ោង​មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភថវិកាចំនួន ១០លានរៀល ជួយដល់តារាសម្តែងលោក ខុង ជួបគ្រោះថ្នាក់ចរាចរណ៍

#Social Life# #ខុង# #លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង# #គ្រោះថ្នាក់ចរាចរណ៍# #កម្សាន្ត# #តារាខ្មែរ#

1778

បន្ទាប់ពីទទួលបានដំណឹងតារាសម្តែង និងជាអ្នកដឹកនាំរឿងលោក សារ៉ែន ហៅ ខុង ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ដែលបណ្តាលឱ្យកូនស្រីរបស់លោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯលោក ខុង កំពុងរងរបួសធ្ងន់បាក់ជើង និងផុងលលាដ៍ក្បាលមានឈាមកកក្នុងខួរក្បាល ដែលត្រូវការការវះកាត់បន្ទាន់នោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រួលដល់ការធ្វើបុណ្យកូនស្រី និងការព្យាបាលលោក សារ៉ែន ហៅ ខុង។

គួរបញ្ជាក់ផងដែរថា ថវិកាចំនួន១០លានរៀលនេះ ៣លានរៀលជាថវិការបស់សមាគមសិល្បករខ្មែរ រីឯថវិកាចំនួន ៧លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង។ ដោយឡែកប្រសិនបើ ការព្យាបាលលោក ខុង ត្រូវការឈាមច្រើននោះ សមាគមសិល្បករខ្មែរ ក៏មានមូលនិធិឈាមរបស់សមាគមអាចជួយដល់លោក ខុង ក្នុងការព្យាបាលផងដែរ។

ទន្ទឹមនឹងគ្នានោះ តាងនាមសមាគមសិល្បករខ្មែរ ក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងរបស់គ្រួសារលោក សារ៉ែន ហៅ ខុង ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស