TNAOT News

· 2​ម៉ោង​មុន

ករណីរន្ទះបាញ់នៅផ្ទះលំហែមួយកន្លែង ក្នុងខេត្តសៀមរាប បណ្ដាលឱ្យមានមនុស្ស ៤នាក់រងរបួស

#រន្ទះបាញ់# #NEW NEWS# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

548

បើតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋានស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថាកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានហេតុការណ៍រន្ទះបាញ់ បណ្ដាលឲ្យមនុស្សចំនួន៤នាក់ បានរងរបួស នៅចំណុចផ្ទះលំហែ អូរពាមគ្រែ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមព័ត៌មានបឋមបានរាយការណ៍ថាជនរងគ្រោះករណីរន្ទះបាញ់ បណ្តាលឲ្យរបួសស្រាល ៤នាក់ ៖

១. ឈ្មោះ អ៊ូ មករា ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិដុកក្រសាំង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។

២. ឈ្មោះ ទន់ សូលាង ភេទប្រុស អាយុ៣២ ឆ្នាំ ភូមិទួលស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៣. ឈ្មោះ គឿម គន្ធា ភេទស្រី អាយុ២៦ឆ្នាំ អាការៈសន្លប់បានដឹងខ្លួន ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

៤. កុមារា វ៉ុន ជីវ័ន្ត ភេទប្រុស អាយុ៤ឆ្នាំ ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី សៀមរាប ។

ប្រភពបានរាយការណ៍ថា បន្ទាប់ពីកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះទៅដល់ហើយជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូនទៅមណ្ឌលសុខភាពអន្លង់ធំផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស