TNAOT News

· 2​ម៉ោង​មុន

ល្ខោនអាប៉េ «រឿងព្រះច័ន្ទកោរព» គឺជាទម្រង់ល្ខោនអាប៉េក្នុងវាំង ត្រូវបានសម្តែងក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត

#ល្ខោនអាប៉េ# #សង្គម# #ព័ត៌មានសង្គម#

652

ល្ខោនអាប៉េ «រឿងព្រះច័ន្ទកោរព» គឺជាទម្រង់ល្ខោនអាប៉េក្នុងវាំង។ ល្ខោនអាប៉េគឺជាផ្នែកតូចមួយរបស់របាំព្រះរាជទ្រព្យដែលគេនិយមហៅឈ្មោះ អាប៉េ ឬ យីកេសាសន៍ ដែលទម្រង់ល្ខោននេះមានការច្រៀងរាំ និងនិយាយបែបកំប្លុកកំប្លែង កាយវិការក្រមិចក្រមើមដែលញ៉ាំងឱ្យបរិយាកាសសប្បាយរីករាយ។ ក្រៅពីមិនសូវមានការលើកឡើងមកសម្តែងហើយ សូម្បីតែឯកសារក៏មានតិចតួចណាស់ដែរ ប៉ុន្តែទម្រង់សិល្បៈមួយនេះត្រូវបានសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលើកយកមកសម្តែងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ដោយតួអង្គនីមួយៗទទួលបានការបង្ហាត់បង្រៀនពីសាស្ត្រចារ្យជំនាញ ដែលបានធ្វើឱ្យសិល្បៈមួយនេះរស់ឡើងវិញម្តងទៀត។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស