TNAOT News
· 6ម៉ោងមុន
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានប្រជាពលរដ្ឋដើរកម្សាន្តទូទាំងប្រទេស ចំនួនប្រមាណជាង ២១លាននាក់
#NEW NEWS# #ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម#
1566
រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា មានប្រជាពលរដ្ឋដើរកម្សាន្តចំនួនប្រមាណជាង ២១លាននាក់ ខណៈភ្ញៀវទេសចរបរទេសជាង៧ម៉ឺននាក់ផងដែរ។ 
យោងតាមស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២១ ០៩២ ៤៤៦នាក់។
របាយការណ៍បង្ហាញថា ទេសចរជាតិស្នាក់នៅ ប្រមាណ ១ ១៤៥ ៤៥០នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១៩ ៨៧៥ ៨០៥ នាក់ ហើយក្នុងនោះ ទេសចរបរទេស ប្រមាណ ៧១ ១៩១ នាក់។ រាជធានី ខេត្តចំនួន ៤ ទទួលបានទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ៖ ៤ ៤០២ ០៩២ នាក់ ខេត្តកំពង់ចាម ៤ ១៧៨ ៦២៣ នាក់ខេត្តព្រៃវែង ២ ៣២៣ ០៩៦ នាក់ ខេត្តសៀមរាប ១ ៧៩២ ៤៣៨ នាក់ និងខេត្តកំពង់ស្ពឺ ១ ៧១២ ០០០ នាក់។
ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃតាមទំនាមទម្លាប់បានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ក៏ដោយ ក៏ប៉ុន្តែ ក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយទេ ខណៈការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញនឹងបន្តរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
សម្តេចធិបតីបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេសគឺដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីផ្ញើរម៉ូតូបាត់គ្រឿង(ម៉ាញ៉េតូ) ពេលនេះទទួលបានដំណោះស្រាយដោយភាគីផ្ញើម៉ូតូ ទទួលខុសត្រូវសំណងបាត់បង់
ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងវិលត្រឡប់មកភ្នំពេញវិញ
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

យោបល់ទាំងអស់ (0)