TNAOT News

· 21​ម៉ោង​មុន

កម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីកាប់ប្លន់យកម៉ូតូ

#NEW NEWS# #ប្លន់ម៉ូតូ# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #ខេត្តស្វាយរៀង#

1548

កម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ប្រព្រឹត្តករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ ) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។នគរបាលខេត្តស្វាយរៀង បានអោយដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ថាមានគ្នា ០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ។

ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូតូ ០៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង) និងកាំបិត ០៣ដេីម។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស