TNAOT News
· 2ម៉ោងមុន
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ករណីស្នងការរងនគរបាលខេត្តកណ្តាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
#NEW NEWS# #ស្នងការដ្ឋាននគរបាលខេត្តកណ្តាល# #សង្គម# #ព័ត៌មានសង្គម# #កំហែងទារ#
1038
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបញ្ជាក់ព័ត៌មាន!បញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន មួយចំនួនដែលបានចុះផ្សាយថា លោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។
បញ្ជាក់៖
-លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អតីតស្នងការរងនគរបាលខេត្តកណ្តាល។
-បច្ចុប្បន្ន ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិ មកជា វរសេនីយ៍ឯក តួនាទី (មន្រ្តី)។
ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី កំហែងយក (ឲ្យប្រគល់ប្រាក់) កើតហេតុថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង ៣០នាទី នៅចំណុចការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នចៅក្រមចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
ក្រុមនារីក្មេងទំនើងចំនួន ២ក្រុម ប្រតាយប្រតប់គ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើកិច្ចសន្យា
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម

យោបល់ទាំងអស់ (0)