TNAOT News

· 5小时前

ស្នងការបញ្ជាក់ពីករណីប្រជាពលរដ្ឋដេញនិងគប់ទៅលើរថយន្ត១គ្រឿងខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្ត វត្តភ្នំ

#សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

1578

ករណីប្រជាពលរដ្ឋដេញ និងគប់ទៅលើរថយន្ត១គ្រឿង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្ត វត្តភ្នំ។

ចំពោះហេតុការណ៍នេះ គឺនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង។

ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ ហើយអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាបើមកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ ។

ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង ចំពោះមុខករណីនេះសមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស