TNAOT News
· 22ម៉ោងមុន
ទស្សនីយភាពដ៏អស្ចារ្យនៃក្បួនដង្ហែនគរសង្ក្រាន្ត នៅបរិវេណតំបន់ផ្លូវថ្មើរជើងចតុមុខ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
#នគរសង្ក្រាន្ត# #សង្គម# #ព័ត៌មានសង្គម# #ពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ#
1743
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងកម្មវិធី«ក្បួនដង្ហែនគរសង្ក្រាន្តឆ្នាំ២០២៦» នៅឯបរិវេណតំបន់ផ្លូវថ្មើរជើងចតុមុខ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ 
កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងផ្ដល់ទស្សនីយភាពដ៏អស្ចារ្យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីរាជការ មន្រ្តីការទូត សិល្បករ យុវជនទាំងខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ទៀតផង។
ក្បួនដង្ហែពុំគ្រាន់តែជាពិធីបុណ្យព្យុហយាត្រារួមជាមួយការសម្តែងលើដងវិថីប៉ុណ្ណោះទេ តែជា “ដំណើរនៃ ចង្វាក់បេះដូង ជាបេះដូងដែលមានសម្រាប់កម្ពុជា ហើយជាបេះដូងកម្ពុជាដែលលោតក្នុងចង្វាក់តែមួយ”។ យើង ទាំងអស់គ្នាអាចមករួមគ្នានៅទីនេះ នៅក្នុងពេលវេលានេះ ជាសក្ខីភាពដែលបញ្ជាក់ពីសង្គមកម្ពុជាដ៏ស៊ីវិល័យ រស់រវើក និងមានវិបុលភាព ជាមួយនិង ប្រជាពលរដ្ឋដែលប្រកបដោយភាពអត់ធន់ អត់ធ្មត់ និងតស៊ូជម្នះក្នុងគ្រប់ ការប្រឈមនានាក្នុងដំណើរជីវិត។
ក្បួនដង្ហែនគរសង្ក្រាន្ដ ជាកម្មវិធីមួយដ៏មានប្រជាប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនាជាច្រើនអង្គ/នាក់។ ក្បួនដង្ហែក៏មានការនិមន្ត និងចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ដោយដើរជាក្បួន បែងចែកជាផែន ហើយទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍បានបង្កប់ខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ៕












សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការផ្សាយបំផ្លើសរបស់វិទ្យុRFIខ្មែរ
ទិដ្ឋភាពតាមដងផ្លូវក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចរាចរណ៍ហាក់មានការស្ងប់ស្ងាត់ នាព្រឹកថ្ងៃទី២ នៃពិធីបុណ្យចូលថ្មីប្រពៃជាតិខ្មែរ
ធនាគារជាតិនៃកម្ពុជាឆ្លើយតបការផ្សាយថាធនាគារមួយចំនួនត្រូវបានបង្កកសាច់ប្រាក់ដោយធនាគារជាតិនៃកម្ពុជា

យោបល់ទាំងអស់ (0)