TNAOT News
· 04-16
ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះចំនួន ៣ខ្នង ខូចខាតអស់ទាំងស្រុង និងបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់
#ខេត្តឧត្ដរមានជ័យ# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
1924

នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទីទៀបភ្លឺ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយ ៣ខ្នងជាប់គ្នាយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុច ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ 
ក្នុងហេតុការណ៍អគ្គិភ័យនេះបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ឈ្មោះ កាវ ស៊ូហេង ភេទ ស្រី អាយុ ៤៥ ឆ្នាំ។
+ ម្ចាស់ផ្ទះទី១ ឈ្មោះ កាវ លីឃុន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែត្រ x ៨០មែត្រ សាងសង់ថ្មប្រក់ក្បឿង ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន ។ 
+ ម្ចាស់ផ្ទះទី២ ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គឹមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារប្រេីប្រាស់មួយចំនួនធំ ។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេីថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។ 
ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ចំពោះមូលហេតុ: បណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងផ្ទះទី១៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប៉ូលីសថៃបង្ក្រាបទីតាំងផលិតគ្រឿងទេសខុសច្បាប់ និងរឹបអូសទំនិញក្លែងក្លាយជិត ២៥ ០០០មុខ ដំណើរការអស់រយៈពេលពីរឆ្នាំ
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន

យោបល់ទាំងអស់ (0)