TNAOT News
· ម្សិលមិញ
ក្រុមនារីក្មេងទំនើងចំនួន ២ក្រុម ប្រតាយប្រតប់គ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើកិច្ចសន្យា
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #ខេត្តត្បូងឃ្មុំ#
1661
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមនារីក្មេងទំនើងចំនួន ២ក្រុម ដែលបានប្រតាយប្រតប់គ្នា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនមនុស្ស២ក្រុម ចំនួន០៧នាក់ មកកាន់ស្នងការដ្ឋាននគរបាកខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ហើយពួកគាត់បានឆ្លើយសារភាពថា ពិតជាបានប្រតាយប្រតបគ្នា នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិតមែន។ 
ដោយមានចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ និងបានក្រុមគ្រួសារ មកធានាឲ្យត្រឡប់ទៅមូលដ្ឋានវិញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ចិន នី ផ្ញើសារទៅយុវជនយុវនារី សូមប្អូនកុំប្រពឹត្តអំពើដែលមិនគប្បីសង្គមស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញដើម្បីគ្រួសារនិងសង្គមជាតិយើងផងដែរ៕






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភាគទី 24: លី ជីសិន៖ ឧត្តមសេនីយ៍កងទ័ពមិនធម្មតា
ធនាគារជាតិនៃកម្ពុជាឆ្លើយតបការផ្សាយថាធនាគារមួយចំនួនត្រូវបានបង្កកសាច់ប្រាក់ដោយធនាគារជាតិនៃកម្ពុជា
ថ្ងៃទី២ នៃសង្ក្រាន្តស្វាយរៀងទទួលបានភ្ញៀវទេសចរប្រមាណ ១២ម៉ឺននាក់
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

យោបល់ទាំងអស់ (0)