TNAOT News

· 19​ម៉ោង​មុន

កសិករម្នាក់កាប់រណ្តៅដីប៉ះចំគ្រាប់មីន បណ្ដាលឲ្យផ្ទុះរងរបួសដៃស្តាំ និងជើង នៅខេត្តបាត់ដំបង

#NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #ផ្ទុះមីន#

1787

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៥ល្ងាច​ មានឧប្បត្តិហេតុផ្ទុះគ្រាប់មីនទាន់ផ្ទុះនៅភូមិចុងពរ បណ្ដាលឲ្យកសិករម្នាក់រងរបួសដៃស្តាំ និងជើង ហេតុការណ៍នេះកើតឡើងនៅចំណុចឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ 

យោងតាមការចុះផ្សាយរបស់ អាជ្ញាធរមីន បានឲ្យដឹងថា ករណីផ្ទុះគ្រាប់មីននេះបានបណ្តាលឱ្យកសិករម្នាក់រងរបួសដៃស្តាំ និងជើង នៅពេលដែលជនរងគ្រោះកំពុងកាប់រណ្តៅដីហើយប៉ះចំគ្រាប់មិនទាន់ផ្ទុះ។

ជនរងគ្រោះឈ្មោះ អេម ពៅ អាយុ៣២ឆ្នាំមានទីលំនៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលមណ្ឌលសុខភាពឃុំព្រែកជីក​ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស