TNAOT News
· 23ម៉ោងមុន
តារាចម្រៀង ពេជ្រ សូលីកា ស្រក់ទឹកភ្នែកក្រោយឃើញសំណេរវីរៈកងទ័ព ១រូប លើកឡើងពីប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រទំនិញថៃ
#Social Life# #កងទ័ព# #កម្សាន្ត# #ពេជ្រ សូលីកា# #តារាខ្មែរ#
1823
តារាចម្រៀង ពេជ្រ សូលីកា បង្ហោះសំំណេរមួយលើកឡើងទាំងអួលណែន ខណៈនៅតែឃើញប្រជាពលរដ្ឋខ្មែរបន្តប្រើប្រាស់ទំនិញថៃ ដោយនាពិធីបុណ្យចូលឆ្នាំខ្មែរនេះ យើងសង្គេតឃើញថាយុវជន និងអាជីវករមួយចំនួននៅតែលក់ដូរនិងទិញនូវផលិតផលម្សៅរបស់ថៃ ដោយឃើញដូចនេះវីរៈកងទ័ពមួយរូបមានគណនី Facebook ឈ្មោះ Phi Non Phal បានរៀបរាប់បែបនេះថា៖ «ខ្ញុំលែងមានអារម្មណ៍ថាខឹងឬស្អប់សៀមទៀតហើយ ព្រោះបងប្អូននៅតែបន្តស្រឡាញ់របស់គេ នៅតែបន្តផ្ដល់ជំនួយទៅឲ្យគេ ដើម្បីទិញអាវុធទិញគ្រាប់មកសម្លាប់ខ្ញុំនឹងបងប្អូនខ្ញុំ ដែលកំពុងតែនៅឈរជើងក្រាញ់ននាលការពារនៅទីនេះ ! ពេលខ្ញុំបានឃើញហើយគឺ មានសំណួរជាច្រើនចោទមកសួរខ្លួនឯងថា ! តើខ្ញុំនៅទីនេះអត់ទ្រាំ ឥតឃ្លាន អត់គេងដើម្បីអ្វី ? ខ្ញុំនៅទីនេះដើម្បីលះបង់ជីវិតការពារបងប្អូនខ្ញុំ តើបងប្អូនខ្ញុំពួកគាត់ការពារជីវិតខ្ញុំវិញដែរទេ?»។

ក្រោយឃើញនៅសំណេរនេះហើយ តារាចម្រៀង ពេជ្រ សូលីកា បានលើកឡើងបន្តទាំងអួលណែនថា៖ «សំណេរដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែក នូវពេលដែលបានអានមួយឃ្លារដំបូង បើប្ដូរយើងទៅជាពួកជាគាត់ តើទ្រាំបានដែរឫទេ ពេលថ្ងៃ មេឃក្ដៅ ពេលយប់ ខ្យល់ត្រជាក់រងារ សូមឈប់ទៅសុំអង្វរ តែកូនខ្ញុំនៅទូចក៏គ្នាមិនប៉ះរបស់ចោរដាច់ខាត សុខចិត្តអត់ឃ្លាន ក៏មិនបន្តជួយសេដ្ឋកិច្ច ចោរទៀតដែរ»៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ករណីស្នងការរងនគរបាលខេត្តកណ្តាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ភាគទី 24: លី ជីសិន៖ ឧត្តមសេនីយ៍កងទ័ពមិនធម្មតា
ទីតាំង«ភូមិវប្បធម៌» មានស្ដង់អាហារខ្មែរ និងគ្រឿងលំអជាច្រើនដាក់តាំងលក់ រួមបញ្ជូលជាមួយការដេគ័របែបបុរាណ ដើម្បីទទួលភ្ញៀវទេសចរ

យោបល់ទាំងអស់ (0)